​ប្រទេស​៨ ​ប្រារព្ធ Valentine’s Day ​ក្នុង​ន័យ​ប្លែកៗ

​ប្រទេស​៨ ​ប្រារព្ធ Valentine’s Day ​ក្នុង​ន័យ​ប្លែកៗ

Valentine’s Day ​​​ជា​ទិវា​​​​​ចែក​រំលែក​​​ក្ដី​ស្រលាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​លក្ខណៈ​មិត្តភ័ក្ដិ គូសង្សារ ​​អ្នក​មាន​គុណ ​​ឬ​អ្នក​ខ្វះខាត​ តាម​រយៈ​​​​បាច់​ផ្កា វត្ថុ​អនុស្សាវរីយ៍ ឬ​អំណោយ​ជាដើម។ ​​ទោះ​ជា​ទិវា​របស់​លោក​ខាង​លិច​ក៏​ពិត​មែន ប៉ុន្តែ​មាន​ប្រទេស​ជា​ច្រើន​ប្រារព​វា​ឡើង ​ប៉ុន្តែ​​​​​ក្នុង​ន័យ​មួយ​ផ្សេង​ៗគ្នា។

 

១. ​ប្រទេស​ប៊ុលហ្គារី

​​​​ថ្ងៃ​ទី ១៤កុម្ភៈ ​​​ជន​ជាតិ​ប៊ុលហ្គារី ​ប្រារព្ធ​ពិធី​ ​Winemakers Day ឬ​ពិធី​ជល់​កែវ​ស្រា ​ដែល​គូស្នេហ៍​​ ច្រើន​តែ​​​​​បង្ហាញ​ភាព​រ៉ូមែនទិក ​តាម​រយៈ​​ជល់​​ស្រា​មួយ​កែវ ឬ​ច្រើន​កែវ ជាមួយ​គ្នា​។

 

​ប្រទេស​៨ ​ប្រារព្ធ Valentine’s Day ​ក្នុង​ន័យ​ប្លែកៗ

 

 

២. ​ប្រទេស​រ៉ូម៉ានី

​​​ប្រជាជន​​រ៉ូម៉ានី ​ប្រារព្ធ​ទិវា Dragobet ​​ដែល​លាយ​គ្នា​ជា​មួយ Vanlentine’s Day និង​ទិវា​រដូវ​ស្លឹក​ឈើ​លាស់ ដោយ​​ក្មេង​ប្រុស​ ស្រី ​ចូល​ទៅ​ក្នុង​ព្រៃ​ដើរ​បេះ​ផ្កា និង​ខ្លះ​ទៀត​​យក​ព្រិល​លាង​មុខ​ ​ដោយ​មាន​ជំនឿ​ថា ​នាំ​សុភមង្គល និង​សុខភាព​ល្អ​។

 

​ប្រទេស​៨ ​ប្រារព្ធ Valentine’s Day ​ក្នុង​ន័យ​ប្លែកៗ

 

 

៣. ​ប្រទេស​អាហ្សង់ទីន

​​ប្រជាជន​អាហ្សង់ទីន ​មិន​ត្រឹម​តែ​ប្រារព្ធ Valentine’s Day ប៉ុណ្ណោះ​ទេ ​ពួកគេ​បាន​ចាត់​ទុក​​មួយ​សប្ដាហ៍​ពេញ​ ​ប្រារព្ធ Sweetness Week ដោយ​ពួកគេ​ផ្ដល់​ការ​ស្រលាញ់​តាម​រយៈ​ការ​ថើប។

 

​ប្រទេស​៨ ​ប្រារព្ធ Valentine’s Day ​ក្នុង​ន័យ​ប្លែកៗ

 

 

៤. ​អាហ្វ្រិក​ខាង​ត្បូង

​​​​​​នៅ​ថ្ងៃ​ ១៤កុម្ភៈ នាវី​ៗ ​​តែង​តែ​ឆ្លាក់​ឈ្មោះ​បុរស​​ដែល​ខ្លួន​លួច​ស្រលាញ់ ​នៅ​លើ​ដៃ​អាវ​ពួកគេ ​ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ឃើញ។

 

​ប្រទេស​៨ ​ប្រារព្ធ Valentine’s Day ​ក្នុង​ន័យ​ប្លែកៗ

 

 

៥. ទីក្រុង ​St Valentin ប្រទេស​បារាំង​

ចាប់​ទី​ថ្ងៃ​​ទី ១២​ ដល់​ ១៤​កុម្ភៈ ​គេ​ប្រារព្ធ​ទិវា​ឈ្មោះ Village of Love ​ដោយ​តាម​ផ្ទះ​គេ​ដាំ​ផ្កា​កុលាប ​ដើម​ឈើ​ បន្តោង​​​​លិខិត​ស្នេហា ​សំណើ​សុំ​រៀប​ការ​ជាច្រើន​ ឬ​ដាំ​ដើម​ឈើ​​​​ជាមួយ​គូ​សង្សារ​​។

 

​ប្រទេស​៨ ​ប្រារព្ធ Valentine’s Day ​ក្នុង​ន័យ​ប្លែកៗ

 

 

៦. ប្រទេស​ហ្វីលីពីន
​នៅ​ថ្ងៃ​នេះ ​​ជា​ឱកាស​ពិសេស​សម្រាប់​រៀប​ការ​របស់​គូស្នេហ៍​ច្រើន​គូរួម​គ្នា​ ​ ប្រមាណ​​ខ្ទង់​រយ ដល់​ពាន់​គូ។ ​ព្រឹត្តិការណ៍​ដ៏​ធំ​ទាំង​នេះ ​​ត្រូវ​បាន​ឧបត្ថម្ភ ​ដោយ​រដ្ឋាភិបាល​ ​ក្នុង​​ទម្រង់​ជា​សេវាកម្ម​សាធារណៈ។

 

​ប្រទេស​៨ ​ប្រារព្ធ Valentine’s Day ​ក្នុង​ន័យ​ប្លែកៗ

 

 

៧. ​​ប្រទេស​ជប៉ុន​

​ប្រទេស​ភាគ​ច្រើន​ ​នារី​ជា​អ្នក​ទទួល​បាន​កាដូរ នៅ​ថ្ងៃ​ Valentine’s Day ​ប៉ុន្តែ​​ប្រទេស​ជប៉ុន​ ​បុរស​​​ជា​ទទួល​បាន​កាដូរ​ជា​សូកូឡា ​ពី​នារី​វិញ។

 

​ប្រទេស​៨ ​ប្រារព្ធ Valentine’s Day ​ក្នុង​ន័យ​ប្លែកៗ

 

 

៨. ​ប្រទេស​អេស្តូនី
​​​​​​​​នៅ​ថ្ងៃ​ ១៤​កុម្ភៈ នេះ ប្រជាជន​អេស្តូនី ​តែង​តែ​​ជូន​កាដូរ​​គ្នា​​​សម្រាប់​ចំណងមិត្តភាព ​ប្រសើរ​ជាង​​​លក្ខណៈ​ស្នេហា​រ៉ូមែនទិក ដែល​គេ​ហៅ​ថា​ទិវា​​មិត្តភាព​ ឬ​ Friendship Day។

 

​ប្រទេស​៨ ​ប្រារព្ធ Valentine’s Day ​ក្នុង​ន័យ​ប្លែកៗ

 

 

ចុចអាន៖ ​​ សាលាសង្កាត់​ច្រើន​នៅ​ថៃ​ នៅ​តែ​បើក​ទ្វារ​សម្រាប់​គូ​ស្នេហ៍​ចង់​​រៀប​ការ​​​​​​នៅ​ថ្ងៃ Valentine’s Day

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Boredpanda