របៀប​កាត់បន្ថយ​ការ​ទទួលទាន​កាហ្វេ​

របៀប​កាត់បន្ថយ​ការ​ទទួលទាន​កាហ្វេ​

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​ផល​អាក្រក់​នៃ​ការ​ទទួលទាន​កាហ្វេ​របស់​នារី​ដែល​ចង់​មាន​ផ្ទៃពោះ ឬ​ស្ត្រី​មាន​ផ្ទៃពោះ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ដើម្បី​ផ្តាច់​កុំឲ្យ​ញៀន​កាហ្វេ​ទៀត​។ តើ​មាន​របៀប​ណា​ខ្លះ​ទៅ​ទើប​ពេល​ផ្តាច់​ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​?

​ប្រសិន​ជា​អ្នក​ចង់​ផ្តាច់ការ​ផឹក​កាហ្វេ​នេះ អ្នក​ត្រូវ​តែ​ផ្តាច់​តាម​សម្រួល បើ​អ្នក​ផ្តាច់​ភ្លាម វា​នឹង​អាច​ធ្វើឲ្យ​អ្នក​មានអា​ការៈឈឺ​ក្បាល និង​មាន​អារម្មណ៍​ឆាប់​នឿយហត់​ខ្លាំងណាស់ ដោយសារតែ​គ្មាន​ហា​ហ្វេ​អ៊ី​នស​ម្រប់​ទ្រទ្រង់​អារម្ម​ណ៍​របស់​អ្នក​។​

​ដំបូង​អ្នក​ត្រូវតែ​ប្តូរ​ពី​ផឹក​មួយ​កែវ​មក​កន្លះ​កែវ​ជាមុនសិន ម្យ៉ាងទៀត អ្នក​ត្រូវ​តែ​ឆុង​កាហ្វេ​ដែល​មិន​មាន​លក្ខណៈ​ក្រាស់​ដូច​មុន ហើយ​រយៈពេល​នៃ​ការ​ឆុង​មិន​ត្រូវ​ទុក​យូរ​ទើប​ទទួល​ទាន​នោះទេ ត្រូវតែ​ឆុង​ភ្លាម​ពិសារ​ភ្លាម ទើប​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​ចេញ​មក​ច្រើន ម្យ៉ាងទៀត​អ្នក​មិន​ត្រូវ​ដាក់​ម្សៅ​កាហ្វេ ឬ​គ្រាប់​កាហ្វេ​ច្រើន​នៅពេល​ដែល​អ្នក​ឆុង​នោះទេ នោះ​យូរ​ទៅ​អ្នកនឹង​អាច​ទម្លាប់​នៃ​ការរស់នៅ​ដោយ​គ្មាន​កាហ្វេ​បាន ហើយ​អ្នក​ប្រហែលជា​អាច​ប្តូរ​មក​ចូល​ចិត្ត​ផឹក​ទឹកដោះគោ​វិញ​ហើយ ដូចនេះ​អ្នកនឹង​អាច​មាន​ផ្ទៃពោះ​បានសម្រេច ហើយ​អាច​សម្រាល​បាន​កូន​ដែល​មាន​សុខភាព​ល្អ និង​សម្បុរ​ស្អាត​ទៀតផង​៕

​ប្រែ​សម្រួល ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។