តើអ្នកធ្លាប់នឹកគិត ដល់គ្រូរបស់អ្នក ដែរឬទេ? (មានវិដេអូ)

ភ្នំពេញ៖ “អ្នកគ្រូ មានសិទ្ធបង្រៀនខ្ញុំ តែ ម៉ោងបង្រៀនខ្ញុំទេ ពេលម៉ោងអត់រៀន អ្នកគ្រូអត់មានសិទ្ធប្រដៅខ្ញុំទេ!!!” នេះគឺសម្តីរបស់សិស្សស្រីម្នាក់ បាននិយាយទាំង គម្រោះគម្រើយ ដាក់អ្នកគ្រូរបស់ខ្លួន ដែលត្រូវបង្ហាញ នៅក្នុងវីដេអូអប់រំខ្លីមួយ ផលិតដោយ ស្ថានីយទូរទស្សន៍ បាយ័ន ក្នុងឱកាសទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ ២០១៦។

“តើអ្នកធ្លាប់នឹកគិតដល់គ្រូរបស់អ្នកដែរឫទេ?” គឺជាចំណងជើង វីដេអូអប់រំ ដែលត្រូវបានគេចែកចាយនិងផ្សាយ ហើយទទួលបានការពេញនិយមបំផុត។
លោក ពល ខេមរិន្ទ អតីតវិទ្យាល័យបាក់ទូកម្នាក់ បានថ្លែងថា ក្រោយពីបានទស្សនាវីដេអូអប់រំខ្លីនេះហើយ ធ្វើឲ្យលោកមានអារម្មណ៍រន្ធត់ចិត្ត និងស្រក់ទឹកភ្នែកដោយ មិនដឹងខ្លួន ចំពោះគុណធម៌លោកគ្រូអ្នកគ្រូ របស់លោក តាំងពីវ័យកុមាររហូត ដល់ថ្នាក់ឧត្តមសិក្សា។

លោក ខេមរិន្ទ ដែលបច្ចុប្បន្នមានវ័យ៣៦ ឆ្នាំ សូមឧទ្ទិសស្នាដៃវីដេអូខ្លី របស់ស្ថានីយទូរទស្សន៍បាយ័ននេះ ជូនដល់លោកគ្រូ-អ្នកគ្រូ ចំពោះព្រហ្មវិធម៌ ចរិយាធម៌ និងសីលធម៌ដែលលោកគ្រូ-អ្នកគ្រូ បានបង្ហាត់បង្ហាញ ដោយមិនខ្លាចណឿយហត់ និងសូមអំពាវនាវឲ្យសិស្សានុសិស្សទាំងឡាយ គោរពនិងស្រឡាញ់លោកគ្រូ-អ្នកគ្រូ ជារៀងដរាបតទៅ៕

តើអ្នកធ្លាប់នឹកគិត ដល់គ្រូរបស់អ្នក ដែរឬទេ? (មានវិដេអូ)

" តើអ្នកធ្លាប់នឹកគិតដល់គ្រូរបស់អ្នកដែរឬទេ? ចូលរួមshare និង comment រូបគ្រូរបស់អ្នក ដើម្បីបង្ហាញក្តីស្រលាញ់របស់អ្នកក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ ជូនចំពោះគ្រូរបស់អ្នក"

Posted by Bayon TV, Cambodia on Saturday, February 13, 2016