ក្រសួងសេដ្ឋកិច្ច​កំពុង​រៀបចំ​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ ការគ្រប់គ្រង​អាជីវកម្ម​ឆ្នោត​ នៅ​កម្ពុជា​

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំ សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងឆ្នោត នៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យចេញជារូបរាង នៅចុងឆ្នាំ២០១៦ ឬដើមឆ្នាំ២០១៧។

នេះបើតាមមន្ត្រីជាន់ខ្ពស់ របស់ក្រសួងសេដ្ឋកិច្ច បានឲ្យដឹង ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រគល់រង្វាន់ ជូនអ្នកឈ្នះ Jackpot ធំបំផុត របស់ឆ្នោតនាគនាំសំណាង នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសណ្ឋាគារ សូភីទែ ភូគីត្រា។

លោក ជ្រុន ផេរ៉ាវ៉ាត ប្រធាននាយដ្ឋាន គ្រប់គ្រងអាជីវកម្ម និងប្រឆំាងការសំអាតប្រាក់ហិរញ្ញ ប្បទាន ភេវកម្ម នៃក្រសួងសេចដ្ឋកិច្ច បានថ្លែងថា ក្រសួងកំពុងតែ តាក់តែង សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងឆ្នោត ហើយច្បាប់នេះអាចនឹងចេញនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។

លោកបន្តថា «ពីអតីតកាល រហូតមកដល់ម៉ោងនេះ យើងមិនទាន់មានច្បាប់សម្រាប់គ្រងអាជីវកម្មឆ្នោតនោះទេ ហើយច្បាប់នេះអាចចេញនៅចុង ឆ្នាំ២០១៦ ឬដើមឆ្នាំ ២០១៧ ។នេះជា លិខិតបទដ្ឋានគតិយុត្តិមួយដែលយើងយកមកអនុវត្តជីវកម្មឆ្នោត ឡូតូនៅកម្ពុជា ។ អីចឹងបើពិតពីអតីតកាលទៅវិញ ឃើញថា នៅទស្សវត្សឆ្នាំ១៩៩០  យើងក៏ធ្លាប់មានឆ្នោតដែរ គឺឆ្នោត សន្លឹក ដែលយើងរំវៃនៅវត្ត ជាឆ្នោតជាតិ ដែលគ្រប់គ្រងដោយរដ្ឋធនាគារជាតិ»។

លោកលើកឡើងទៀតថា ចាប់តាំងពីការបោះឆ្នោត១៩៩៣ ដែលរៀបចំឡើង ដោយអ៊ុនតាក់ មក បានធ្វើឲ្យមានការអនុវត្តគោលនយោបាយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពិតប្រាកដ ធ្វើឲ្យវិយោគទុនជាតិនិងអន្តជាតិនាំយកអាជីវកម្មឆ្នោតឡូតូ មកកម្ពុជា ។ នៅឆ្នាំ១៩៩៦ រាជរដ្ឋាភិបាលក៏បានអនុញ្ញាតឲ្យមានអាជីវកម្មឆ្នោតឡូតូមក ចាប់ពីពេលនោះរហូតមកដល់បច្ចុប្បន្ន ឆ្នោតនៅតែមានដដែល ។

លោកគូសបញ្ជាក់ថា « ខ្ញុំអាចនិយាយបានថា រហូតមកដល់ម៉ោងនេះ មានក្រុមឆ្នោតប៉ុន្មានដែលកំពុងធ្វើអាជីវកម្មនៅលើទឹកដីកម្ពុជា?  ខ្ញុំអាចនិយាយថា គិតត្រឹមដំណាច់ឆ្នាំ២០១៥ មកដល់ខែនេះ មានក្រុមហ៊ុនឆ្នោតប្រមាណជាដប់ដែលបានទទួលគោលការណ៍អនុញ្ញាតត្រឹមត្រូវពីរាជរដ្ឋាភិបាល និងមានអាជ្ញា បណ្ណធ្វើអាជីវកម្ម ត្រឹមត្រូវពីក្រសួងសេដ្ឋកិច្ច ក្នុងនោះក៏មានក្រុមឆ្នោតនាគនាំសំណាងដែរ។ ក្នុងចំណោមក្រុមហ៊ុនឆ្នោតអស់នោះ មានតែក្រុមហ៊ុនចំនួន៦ ដែលកំពុងតែប្រតិបត្តិការអាជីវកម្មឆ្នោតរបស់ខ្លួន។ឆ្នោតនាគនំាសំណាងកំពុងប្រតិបត្តិការល្អ ក្នុងការបំពេញកាតព្វកិច្ចជូនរដ្ឋបានត្រឹមត្រូវ និងតែងតែគោរពនូវលិខិតបទដ្ឋានគតិយុត្តិរបស់ក្រសួង »។

គួរបញ្ជាក់ថា ក្រុមហ៊ុនឆ្នោតនាគ គឺជាក្រុមហ៊ុន ស្របច្បាប់ដែលបានទទួលអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច ហើយបានប្រកបអាជីវកម្ម នៅកម្ពុជាជិត ៣ឆ្នាំមកហើយ និងបានផ្លាស់ប្តូរជីវិតអ្នកឈ្នះរង្វាន់ ជាង៥សែននាក់ ក្នុងទឹកប្រាក់សរុបជិត៤លានដុល្លារ៕

ក្រសួងសេដ្ឋកិច្ច​កំពុង​រៀបចំ​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ ការគ្រប់គ្រង​អាជីវកម្ម​ឆ្នោត​ នៅ​កម្ពុជា​

ក្រសួងសេដ្ឋកិច្ច​កំពុង​រៀបចំ​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ ការគ្រប់គ្រង​អាជីវកម្ម​ឆ្នោត​ នៅ​កម្ពុជា​