សុខ ទូច ថា តំបន់​ថ្ម​បី​ដុំស្ថិតនៅក្នុង​ទឹកដី​កម្ពុជា

Doliprane TVC

ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា បាន​ចុះ​ទៅពិនិត្យ​មើល​បង្គោល​ព្រំដែន​នៅ​តំបន់​ថ្ម​បី​ដុំ នៅក្នុង​ខេត្តតាកែវ ដែលមាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ ​ដើម្បី​ពិនិត្យ​ឲ្យ​បានដឹង​ច្បាស់​ថា តើ​តំបន់​ថ្ម​បី​ដុំ ស្ថិតនៅក្នុង​ទឹកដី​កម្ពុជា ឬ​វៀតណាម​។​

​​ចំពោះ​តំបន់​ព្រំ​ដែន​ថ្ម​​បី​ដុំ​នេះ អភិបាល​ខេត្តតាកែវ កាលពីពេល​ថ្មីៗនេះ បានធ្វើ​ការព្រមាន​វ៉ៃខ្នោះ​អ្នក​ដែល​ចុះទៅ​មើល​តំបន់​នេះ​ផងដែរ​។​

ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា ​ដែល​ចុះទៅ​ពិនិត្យមើល​តំបន់​ថ្ម​បី​ដុំ​ដែរ​នោះ បាន ឲ្យ​ដឹងថា បន្ទាប់ពី​ក្រុមការងារ​បាន​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង​នៅ​តំបន់​ថ្ម​បី​ដុំ ឃើញថា តំបន់​ថ្ម​បី​ដុំ គឺ​ស្ថិតនៅក្នុង​ទឹកដី​កម្ពុជា ដោយ​មិនបាន​បាត់បង់​ទៅណា​ទេ ប៉ុន្តែ​ដោយ​គ្រាន់តែ​តំបន់​នេះ នៅ​មិនទាន់បាន​បោះបង្គោល​ខណ្ឌសីមា​រវាង​ប្រទេស​ទាំងពីរនៅឡើយ។​

នៅក្នុង​រយៈពេល​៣​ខែ នៃ​ការចុះ​សិក្សា​ស្រាវជ្រាវ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ជាមួយ​វៀតណាម ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​សុខ ទូច បាន​ចុះទៅ​ដល់ទី​តាំង​បង្គោល​ព្រំដែន​បាន​ចំនួន​៤​ខេត្ត រួមមានៈ ខេត្តកំពត កណ្តាល ស្វាយរៀង និង​ខេត្ត​ត្បូងឃ្មុំ ដែលមាន​ចម្ងាយ​ប្រវែង​ជិត​៥០០​គីឡូម៉ែត្រ និង​បាន​រកឃើញ​បង្គោល​ព្រំដែន​ចំនួន ១០០០​បង្គោល​៕ សុថាត់