ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ​ ៖ ​យុវជន​២​នាក់​ ត្រូវ​បាន​​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ ឃាត់ខ្លួន​រឿង​ម៉ូតូ​អត់​មាន​ឯកសារ​ ​បែរជា​បែកធ្លាយ​មួយ​ករណី​ទៀត​ គឺ​ប្រើប្រាស់​គ្រឿងញៀន​ទៅ​វិញ​​ករណី​​កាលពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ​កុ​ម្ភៈ ​២០១៦ ​នៅ​ចំណុច​ផ្លូវលំ​ ភូមិ​ត្រពាំង​ឈូក ​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។

​ជន​សង្ស័យ​ទាំង​២នាក់​​ខាង​លើ​នេះ ម្នាក់ ឈ្មោះ​ ហាន ហ៑ុយ អាយុ​២០​ឆ្នាំ​ ​​ជាជាង​កាត់​កញ្ចក់​ ស្នាក់​នៅ​ភូមិ​ថ្មី​ ឃុំរ​វៀង ​ស្រុក​សំរោង ​ខេត្តតាកែវ​ ​និង​ម្នាក់​​ទៀត​ ​ឈ្មោះ​លន រស្មី អាយុ​១៩​ឆ្នាំ ​​ជា​កម្មករ​ ​ស្នាក់​នៅ​ភូមិ​ថ្មី ​ឃុំរ​វៀង​ ស្រុក​សំរោង​ ខេត្តតាកែវ ​។

​មន្ត្រី​សមត្ថកិច្ច​ បាន​ឱ្យ​ដឹង​ថា​ មុន​ឃាត់ខ្លួន​យុវជន​ទាំង​២​នាក់​ខាងលើ​ ខ​ណៈ​​កម្លាំង​​នគរបាល​​​ល្បាត​នៅ​ចំណុច​ខាងលើ​​ឃើញ​យុវជន​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាក់​វី​ ពណ៌​ខ្មៅ​​ ឌុ​ប​គ្នា​គួរឱ្យ​​សង្ស័យ​​​ក៏​ឃាត់​ឱ្យ​​ឈប់​ដើម្បី​​ត្រួតពិនិត្យ​ និង​សួរ​រក​ឯកសារ​ដែល​ពាក់ព័ន្ធ​​ម៉ូតូ​ គឺ​មិន​មាន​ទាំងអស់​ក៍​នាំ​ខ្លួន​យក​មក​ប៉ុស្តិ៍​ដើម្បី​សាកសួរ ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​យុវជន​ទាំង​២​នាក់​បាន​សារភាព​ថា ​ម៉ូតូ​ខាងលើ​ជា​របស់​បងប្អូន​នៅ​ខេត្តតាកែវ​ពួក​គេ​​ទាំង​២​នាក់​​យក​មក​​ជិះ​​ដើរ​លេង​នៅភ្នំពេញ ​ហើយ​បាន​ចូល​ទៅ​ចំណុច​ខាងលើ​ ​បំណង​រក​ទិញ​គ្រឿងញៀន​​ ក៍​ជួប​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ​។

​ជន​សង្ស័យ​​ទាំង​២​នាក់​ខាងលើ​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទឹកថ្លា​ បាន​ធ្វើ​តេស​និង​ពិនិត្យ​ទឹកនោម​ឃើញ​ថា​ ​មាន​ផ្ទុក​​សារជាតិ​ញៀន​ក៏​ឃាត់ខ្លួន​ និង​​​​ធ្វើ​កំណត់​ហេតុ ​​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ​ដើម្បី​​​​ចាត់​ការ​តាម​ផ្លូវ​ ​៕