Valentine’s Day ​ឆ្នាំ​នេះ ប្រជាជន​អាមេរិក​​កាន់​តែ​ច្រើន​ ស្វែងរក​​​គូស្នេហ៍​តាម​អនឡាញ

Valentine’s Day ​ឆ្នាំ​នេះ ប្រជាជន​អាមេរិក​​កាន់​តែ​ច្រើន​ ស្វែងរក​​​គូស្នេហ៍​តាម​អនឡាញ

ស្ថិតិ​មួយ​រក​ឃើញ​​ថា ​ប្រជាជន​អាមេរិក​​​​​ច្រើន​ឡើង​ៗ ​ស្វែង​រក​ដៃ​​គូ​ស្នេហា ​តាម​​រយៈ​​ប្រព័ន្ធ​អនឡាញ ពោល​គឺ​ច្រើន​​ជាង​​ ៤​ដង​​ធៀប​នឹង​​​ឆ្នាំ ២០១៣។

 

​​​​​Valentine’s Day ​ឆ្នាំ​នេះ ប្រជាជន​អាមេរិក​​កាន់​តែ​ច្រើន​ ស្វែងរក​​​គូស្នេហ៍​តាម​អនឡាញ

បើ​យោង​ទៅ​តាម​មជ្ឈមណ្ឌល ​សិក្សា​ស្រាវជ្រាវ Pew ​​​​​ បង្ហាញ​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​​កន្លង​ទៅ​ថា អ្នក​ជំនាញ​បាន​ធ្វើ​​​ស្ថិតិ​​​​លើ​មនុស្ស​ចំនួន ២០០១ នាក់ ​​ដោយ​ ១៥% ​​ ចុះ​ឈ្មោះ​លើ​គេហទំព័រ ឬ​​​កម្មវិធី​ទូរសព្ទ ​ក្នុង​ការ​ណាត់​ជួប​គ្នា ​​គឺ​កើន​ពី ១៣%​ ​កាល​ឆ្នាំ ២០១៣។

 

​​​​២៧% ​នៃ​ពលរដ្ឋ​អាមេរិក​​អាយុ​ចន្លោះ​ពី ១៨ ​ដល់ ២៤​ឆ្នាំ ​បាន​​ប្រើ​ប្រាស់​​អនឡាញ​សម្រាប់​ជួប​គ្នា​ដែរ​។ ​ចំណែក​អ្នក​ប្រើ​ប្រាស់​កម្មវិធី​ទូរសព្ទ​សម្រាប់​ជួប​គ្នា​​ឈ្មោះថា Tinder បាន​​កើន​​ដល់ ២២% ​​​ធៀប​នឹង​ឆ្នាំ ២០១៣​ មាន​ត្រឹម ៥%​ ប៉ុណ្ណោះ។

 

​​​អនុ​ប្រធាន ​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​​អនឡាញ​ខាង​លើ​លោក Aaron Smith ​និយាយ​ថា៖ ​”អ្នក​ប្រើ​ប្រាស់​​​​​បច្ចេកវិទ្យា​ទំនើប​​សម័យ​នេះ​ ​​អាច​ស្វែង​រក​ដៃ​គូ​​​​​មាន​ប្រសិទ្ធភាព​ ងាយ​ស្រួល​​ និង​ចំណាយ​ពេល​តិច​ជាង​​ ការ​ស្វែង​រក​​​ដៃ​គូ​ ​តាម​វិធី​ពី​មុនៗ”​។

 

​កម្មវិធី​ (App) ណាត់​ជួប​លើ​ទូរសព្ទ​​​​​​ត្រូវ​​យុវជន​អាមេរិក​ម្នាក់ ​ក្នុង​ចំណោម​ ១០នាក់​ប្រើ​ប្រាស់ គឺ​កើន ៣ដង​​ធៀប​នឹង ៣​ឆ្នាំ​មុន។ ​ឯ​​​​​​ពលរដ្ឋ​អាមេរិក​​​អាយុ​ចន្លោះ​ពី ៥៥ ដល់ ៦៤​ឆ្នាំ ​មាន ១២​% ​​ណាត់​ជួប​តាម​អនឡាញ ​គឺ​កើន​ឡើង​ទ្វេដង​ធៀប​នឹង​ឆ្នាំ​​ដូច​គ្នា​ខាង​លើ។ នេះ​បើ​តាម​ការ​ធ្វើ​ស្ថិតិ​ចុង​ក្រោយ​៕

 

Valentine’s Day ​ឆ្នាំ​នេះ ប្រជាជន​អាមេរិក​​កាន់​តែ​ច្រើន​ ស្វែងរក​​​គូស្នេហ៍​តាម​អនឡាញ

 

ចុចអាន៖ Facebook Messenger មាន​បង្កប់​ហ្គេម​ដ៏​អាថ៌កំបាំង​មួយ​ មនុស្ស​ភាគ​ច្រើន​មិន​ដឹង

ចុចអាន៖ វិធី​​​ដូរ​ឈ្មោះ ​Facebook ​ឲ្យ​បាន​មុន​ពេល​កំណត់​ ៦០ថ្ងៃ

 

ប្រែ​សម្រួល៖ ឡេង​ ភារុណ
ប្រភព៖ Huffingtonpost