៥​សន្លឹក​របស់ ឈិ​ត សុវណ្ណ​បញ្ញា ស្អាត​ប្លែក​

Doliprane TVC

​ ​ថ្មីៗ​នេះ គេ​បានឃើញ​រូបថត​ប្រមាណ​៥​សន្លឹក​របស់​តារាចម្រៀង ឈិ​ត សុវណ្ណ​បញ្ញា ដោយ នាង​បាន​ថត​នៅក្នុង​ប្រទេស​ជប៉ុន​។​ថ្វីត្បិតតែ មិនមាន​ការតុបតែង​ខ្លួន​ច្រើន​ក៏ពិតមែន តែ​គេ​បាន​ចាប់​អារ​ម្ម​ណ៏​ឃើញថា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​រូបនេះ​ស្រស់ស្អាត​និង​ទាក់ទាញ​បំផុត​។​

៥​សន្លឹក​របស់ ឈិ​ត សុវណ្ណ​បញ្ញា ស្អាត​ប្លែក​
​ ​គេ​ធ្លាប់តែ​ឃើញ ឈិ​ត សុវណ្ណ​បញ្ញា ក្នុង​សម្លៀកបំពាក់​ឡើង​កម្មវិធី​ប្រគុំ​តន្ត្រី​នានា តែ សម្រាប់​ការ​ស្លៀកពាក់​និង​តុបតែង​ខ្លួន​បែប​សាម​ញ្ញា គេ​មើលឃើញ​សម្រស់​របស់ តារា​រូបនេះ ស្អាត​ប្លែក​ម្យ៉ាង​។​ក្នុង សម្លៀកបំពាក់​អាវ​រងា​រ រួម​ជាមួយនិង​ការពាក់​វ៉ែនតា​ខ្មៅ ការពារ​ភ្នែក ឈិ​ត សុវណ្ណ​បញ្ញា​បានបង្ហាញ នូវ​ស្នាមញញឹម​យ៉ាង​ស្រស់ មើលទៅ​កាន់តែ​ទាក់ទាញ​ថែមទៀត​។​មាន មហាជន​ជាច្រើន ដែល​បានឃើញ​រូបថត​របស់​នាង បាន​ថា ឈិ​ត សុវណ្ណ​បញ្ញា ស្អាត​ដូច​នារី​ជប៉ុន​។​

៥​សន្លឹក​របស់ ឈិ​ត សុវណ្ណ​បញ្ញា ស្អាត​ប្លែក​៥​សន្លឹក​របស់ ឈិ​ត សុវណ្ណ​បញ្ញា ស្អាត​ប្លែក​
​ ​ឈិ​ត សុវណ្ណ​បញ្ញា បាន​ចាកចេញ​ទៅកាន់​ប្រទេស​ជប៉ុន កាលពីដើម​ស​ប្តា​ហ៏​មុននេះ ដោយ​រួម ដំណើរ​ជាមួយ រ៉ូ​លីន និង លោក អិុ​ន ទី​តូ ដែលជា​អ្នកចាត់ចែង​កម្មវិធី​នៅ​ទូរទស្សន៍​ហង្ស​មាស ផងដែរ​។​នាង​ចេញទៅ​សម្តែង​នៅ​ប្រ​ទស​ជប៉ុន​ស្របពេល ដែល​ការងារ​ក្នុងស្រុក​កំពុង​តែមាន​សកម្ម ភាព​មមាញឹក​។​ឈិ​ត សុវណ្ណ​បញ្ញា ត្រូវបាន​គេ​ចាត់ទុកថា ជា​តារាចម្រៀង ដែលមាន​ភាព​ស្រគត់ស្រគំ តែ​ចុង​ក្រោយនេះ នាង​បាន​ផ្លាស់ប្តូរ​មក​ច្រៀង​បទ​ញាក់​រួម​ជាមួយនិង​ការបញ្ចេញ​កាយវិការ​រាំ ជាមួយ ក្រុម​រាំ យ៉ាង​រស់​រវើក​ផងដែរ​៕​ចេ​នី​
៥​សន្លឹក​របស់ ឈិ​ត សុវណ្ណ​បញ្ញា ស្អាត​ប្លែក​

៥​សន្លឹក​របស់ ឈិ​ត សុវណ្ណ​បញ្ញា ស្អាត​ប្លែក​