ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តសៀមរាប ៖​​ ​​​បើតាមអ្នកឆ្លើយឆ្លង​​ព័ត៌មាន​​​កោះសន្តិភាពបានឲ្យដឹងថា​ ​ ​​​​នៅវេលាម៉ោង៣និង៤៥នាទី​រសៀលថ្ងៃទី១៤កុម្ភៈនេះ​​ ការធ្វើត្រាប់ពីសកម្មភាព​សម្លាប់កាត់​ក្បាល​បានបញ្ចប់ហើយ​ ​នៅក្នុងផ្ទះសំណាក់"​បា្រសាទកែវ"​​ ​ក្នុងក្រុងសៀមរាប ​ខណៈប្រជាពលរដ្ឋជាច្រើន​បានចោមរោមមើលនិង​ស្រែកចង់​កាត់ទោសដោយផ្ទាល់ក្រៅ​ប្រព័ន្ឋតុលាការ ។

សេចក្តីរាយការណ៍​នៅប៉ុន្មាននាទីមុននេះបានឲ្យដឹងទៀតថា ​នៅពេលនេះចរាចរណ៍កំពុងកកស្ទះខ្លំាង ​ខណៈសមត្ថកិច្ចជាច្រើនកំពុង​ការពារជនដៃដល់ឈ្មោះ ចាន់ ឆាយ៉ា ​ហៅ ​ភារ៉ាត់​​ ​អាយុ៤០ឆ្នាំ​​ ​​​ជាអ្នកនំាភ្ញៀវទេសចរថៃ​​ ​​រស់នៅក្នុងភូមិព្រៃចាក​ សង្កាត់​គោកដូង​​​ ក្រុងសៀមរាប​​ ​​និង ​អ្នកបើកបររថយន្ត​ឲ្យជនដៃដល់ឈ្មោះ និប សិទ្ឋ អាយុ២៤ឆ្នាំ​ រស់នៅក្នុងភូមិគោកដូង ​​សង្កាត់ទឹកវិល​ ក្រុងសៀមរាប ។

មកដល់ម៉ោង៣និង៥៧នាទី​រសៀលថ្ងៃអាទិត្យដដែលនេះ ​ជនសង្ស័យទំាងពីរមិនទាន់​ចេញពីផ្ទះសំណាក់នៅឡើយទេ ​ខណៈពលរដ្ឋកាន់តែច្រើន​ទាមទារឲ្យមានការ​ប្រហារ​ជីវិត​ឈ្មោះចាន់ ឆាយ៉ា ​ហៅ ​ភារ៉ាត់​​៕