បេក្ខជនប្រធានាធិបតី​អាមេរិក​ម្នាក់ រិះគន់ចំណាត់ការរបស់ អតីតរដ្ឋមន្រ្តីការបរទេស ហែនរី ឃីស្សីងជើ ចំពោះការទម្លាក់គ្រាប់បែក នៅកម្ពុជា

ភ្នំពេញ៖ បេក្ខជនប្រធានាធិបតីអាមេរិក លោក ប៊ើនីស៍ សាន់ឌើស៍ (Bernies Sanders) នៃគណបក្សប្រជាធិបតេយ្យ បានថ្លែងថា បណ្តារដ្ឋមន្រ្តីការបរទេស ទាំងអស់អាមេរិក មានតែលោក ហែនរី ឃីស្សីងជើ (Henry Kissinger) តែម្នាក់គត់ ដែលជារដ្ឋមន្រ្តីការបរទេសអាមេរិក ដ៏បំផ្លាញជាងគេបំផុត ក្នុងប្រវត្តិសាស្រ្តអាមេរិកាំង ក្នុងសម័យទំនើប។

នៅក្នុងវេទិកាដេញដោល សម្រាប់បេក្ខជន ប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក ប៊ើនីស៍ សាន់ឌើស៍ និងលោក ហ៊ីល្លារី គ្លីនតុន ដែលត្រូវចាក់ផ្សាយដោយទូរទស្សន៍ CNN ដ៏ល្បីបំផុតរបស់អាមេរិក នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ លោកប៊ើនីស៍ បាននិយាយថា “ខ្ញុំសូមនិយាយថា ឃីស្សីងជើ ជារដ្ឋមន្រ្តីការបរទេស ដ៏បំផ្លាញម្នាក់ នៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់ប្រទេស (អាមេរិក)នេះ”។

បេក្ខជនប្រធានាធិបតីដ៏មានសក្កានុពល រូបនេះ បានថ្លែងបន្តថា “ខ្ញុំក៏សូមប្រកាសជាឱឡាឫកថា ហែនរី ឃីស្សីងជើ មិនមែនជាមិត្តភ័ក្រ្តរបស់ខ្ញុំទេ។ ខ្ញុំ អត់យកមតិ នែនាំណាមួយ ពីហែនរី ឃីស្សីងជើ នោះទេ។ ជាក់ស្តែងណាស់ សកម្មភាពរបស់ឃីស្សីងជើ នៅក្នុងប្រទេសកម្ពុជា នៅពេលដែលសហរដ្ឋអាមេរិក ទម្លាក់គ្រាប់បែក នៅក្នុងប្រទេសនេះ និងការទម្លាក់សម្តេចព្រះនរោត្តម សីហនុ និងមិនអាចទប់ស្កាត់ របបក្រហមខ្មែរ ប៉ុល ពត បាននោះទេ។ ហើយទីបំផុតរបបខ្មែរក្រហម បានសម្លាប់ ប្រជាពលរដ្ឋស្លូតត្រង់ ជាង៣លាននាក់ ហើយដែលជារបបប្រល័យពូជសាសន៍ ដ៏អាក្រក់ជាងគេបំផុត នៅក្នុងប្រវត្តិសាស្រ្តពិភពលោក។ សូមអញ្ជើញមកទីនេះ បងប្អូនណា ដែលលែងស្តាប់មតិ របស់លោក ហែនរី”។

សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែក នៅក្នុងប្រទេសកម្ពុជា ប្រមាណ២លានតោន អំឡុងសម័យសង្រ្គាមវៀតណាម។ សង្រ្គាមវៀតណាម មានរយៈពេលចន្លោះពីថ្ងៃ០១ ខែវិច្ឆិកា ឆ្នាំ១៩៥៥ មកដល់ថ្ងៃ៣០ ខែមេសា ឆ្នាំ១៩៧៥។ គ្រាប់បែកអាមេរិក ព្រមទាំងយុទ្ធភ័ណមិនទាន់ផ្ទុះ ត្រូវបានបន្សល់ និងរាយប៉ាយ នៅពាសពេញផ្ទៃប្រទេសកម្ពុជា ហើយសូម្បីតែនៅក្រោមបាតសមុទ្រ ក៏ត្រូវបានគេអះអាងផងដែរថា មានគ្រាប់បែករបស់អាមេរិកដែរ៕