កងរាជអាវុធហត្ថបង្ក្រាប​ក្រុម​ជួញដូរ និង ប្រើប្រាស់​គ្រឿងញៀននៅតាម​ផ្លូវ​រថភ្លើង​

Doliprane TVC

រាជធានី​ភ្នំពេញ​៖​ ​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​៣​នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សហ​ការណ៍​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​នៅក្នុង​ប្រតប​ត្តិ​ការបង្ក្រាប​គ្រឿងញៀន​កាលពី​វេលា​ម៉ោង ៣ រសៀល​ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​ផ្ទះជួល​នៅក្បែរ​រោងចក្រ C7 ក្នុងភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ សមត្ថកិច្ច​បាន​ដកហូត​គ្រឿងញៀន​ប្រភេទ​ម៉ាក​ទឹកកក​ចំនួន ១១ កញ្ចប់​ក្នុងនោះ​មាន ៧ កញ្ចប់​ធំ និង ៤ កញ្ចប់​តូច​,​ថង់​សម្រាប់​ច្រក និង ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយចំនួន នៅក្នុង​ការបង្ក្រាប​ក្រុម​ជួញដូរ​នេះ ។

កងរាជអាវុធហត្ថបង្ក្រាប​ក្រុម​ជួញដូរ និង ប្រើប្រាស់​គ្រឿងញៀននៅតាម​ផ្លូវ​រថភ្លើង​

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​១-​ឈ្មោះ យឿន ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ ១៩ ឆ្នាំ​ជា​សិស្ស ស្នាក់នៅ ភូមិ​ប៉​ប្រ៉​ក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ,២-​ឈ្មោះ ជា វណ្ណឌី ភេទ​ប្រុស អាយុ ២៤ ឆ្នាំ​ជា​កម្មករ​រោងចក្រ រស់នៅ ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង ៣-​ឈ្មោះ ហួត ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ ២០ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ​ខាងលើ ។

តាម​មន្ត្រី​កងរាជអាវុធហត្ថ​បានឱ្យដឹងថា​ដោយមាន​ការស្រាវជ្រាវ និង តាមដាន​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ទើប​កម្លាំង​កងរាជអាវុធហត្ថ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះមក​សហការ​ណ៍​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង ខណ្ឌ​សែន​សុខ ចុះ​ឆែកឆេរ​បន្ទប់​ជួល​ឃាត់ខ្លួន​ជនសង្ស័យ បាន​ជាក់ស្តែង​ខណៈពេល​ដែល​កំពុងតែ​ចែកចាយ​គ្រឿងញៀន​នៅ​បន្ទប់​ជួល​តែម្តង ៕ ម៉េង ធា​

កងរាជអាវុធហត្ថបង្ក្រាប​ក្រុម​ជួញដូរ និង ប្រើប្រាស់​គ្រឿងញៀននៅតាម​ផ្លូវ​រថភ្លើង​