ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​កូ​ឡុំ​ប៊ី​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ថា នារី​មាន​ផ្ទៃពោះ​ជាង​៥.០០០​នាក់ ឆ្លង​វីរុស ZIKA នៅ​ប្រទេស​កូ​ឡុំ​ប៊ី ។

ព្រឹត្តិ​ប័ត្រ​ពី​ការ​សិក្សា​រោគរាតត្បាត​របស់​វិទ្យាស្ថាន​នេះ​រៀបរាប់​ពី​អ្នក​ឆ្លង​វីរុស ZIKA ៣១.៥៥៥​នាក់ ក្នុង​ប្រទេស​ដែល​តំណាង​ឱ្យ​ការ​កើនឡើង​២៣% ក្នុង​មួ​យស​ប្តា​ហ៍ ។ ចំពោះ​នារី​មាន​ផ្ទៃពោះ​៥.០១៣​នាក់ ឆ្លង​វីរុស​នេះ​ដែល​មានការ​កើនឡើង​៥៧,៨% ។

វីរុស ZIKA ឆ្លង​ពី​មូស​ខ្លាខាំ សង្ស័យ​ជា​មូលហេតុ​នៃ​ការ​កើត​ជំងឺរលាកស្រោមខួរ​ក្បាល ធ្វើ​ឱ្យ​ក្បាល​កូនង៉ែត​រួម​តូច ហើយ​ចំពោះ​មនុស្ស​ពេញវ័យ​នាំ​ឱ្យ​មាន GUILLAIN BARRE SYNDROME ។

ចំណែក​ប្រទេស​ប្រេ​ស៊ី​ល​ជា​ប្រទេស​មួយ​មានការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​វីរុស ZIKA ប្រធានាធិបតី​ប្រទេស​នេះ លោកស្រី DILMA ROUSSEFF អះអាង​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស ZIKA ក្នុង​ប្រទេស​នឹង​ពុំ​ប៉ះពាល់​ដល់​ការ​រៀបចំ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​រ៉ូ​យ៉ូ​ដឺ​ហ្សា​ណឺ​រ៉ូ នា​ខែមីនា​ខាង​មុខ​នេះ​ឡើយ ហើយ​លោកស្រី​អំពាវនាវ​ដល់​ប្រជាជន​ប្រេ​ស៊ី​ល​ឱ្យ​តស៊ូ​នឹង​សត្វ​មូស​ដែល​ចម្លង​វីរុស​នេះ ។

ពេល​ទៅ​កាន់​ទីក្រុង​រី​យ៉ូ​ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​ប្រឆាំង​វីរុស ZIKA លោកស្រី​ROSSEFF ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា សភាពការណ៍​នេះ​មិន​ប៉ះពាល់​ដល់​កីឡា​អូ​ឡាំ​ពិ​ក​ឡើយ ។ លោកស្រី​ទទួលស្គាល់​ថា ការ​ឆ្លង​វីរុស​នេះ​ដោយសារ​មូស​វា​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​បណ្តា​នារី​មាន​ផ្ទៃពោះ ព្រោះ​សង្ស័យ​វា​ធ្វើ​ឱ្យ​ក្បាល​ទារក​ក្នុង​ផ្ទៃ​រួម​តូច ៕
ខាន់ សុ​ឃ​ន

F14/5

RA 201602014_636_24002

កែ