ទីក្រុងហុងកុង តម្លើងផ្កាកូលាប LED ពណ៌ស ២៥.០០០ទង សម្រាប់ទិវានៃក្តីស្រលាញ់ (មានវីដេអូ)

ចិន៖ នៅទីក្រុងហុងកុង មានការរៀបចំ ពន្លឺភ្លើងផ្កាកូលាបពណ៌សភ្លឺព្រោងព្រាត ដែលជាសួនផ្កាកូលាបដែលត្រូវបានរៀបឡើងលក្ខណៈជា LED ដ៏គួរឲ្យទាក់ទាញ និងចង់គយគន់តែម្តង។

ក្នុងឆ្នាំ ២០១៦នេះ ទិវានៃក្តីស្រលាញ់ ឬ Valentin’s Day បានទាក់ទាញភ្ញៀវទេចរយ៉ាងច្រើនកុះករ មកផ្តិតយករូបភាពដ៏ស្រស់បំព្រង នៅក្នុងទីក្រុងហុងកុង។ សួនកូឡាបពណ៌ស ដែលបញ្ចេញភ្លើងដ៏ស្រស់បំព្រង ដែលត្រូវបានអ្នករៀបចំ ចំណាយពេលប្រមាណ ៦ខែ បង្កើតឡើងសំរាប់អបអរទិវានៃក្តីស្រលាញ់ ដោយមានអមទៅដោយពន្លឺភ្លើងអគារកប់ពពក នាពេលរាត្រីនៅទីនោះ ដែលមើលទៅកាន់តែស្រស់បំព្រងបានមួយកម្រិតទៀត និងរឹតតែនាំឲ្យភ្ញៀវទេសចរមកទស្សនាយ៉ាងកុះករ។

ផ្កាកូលាបសទាំងអស់នោះ មានប្រាំពីរស្រទាប់ដែលត្រូវរចនាឡើង មិនឲ្យជ្រាបទឹកបានឡើយ ហើយធុនជាមួយអាកាសធាតុទៀតផង។ ពន្លឺនៃកូលាបទាំងអស់ បានចាប់ផ្តើមបើកដំណើរការរៀងរាល់ថ្ងៃ ពីម៉ោង ៦ល្ងាច រហូតដល់ថ្ងៃទី២២ កុម្ភៈ។

បើតាមសម្តីលោក Lim ដែលជាភ្ញៀវទេសចរម្នាក់ បានឲ្យដឹងដែរ «ពូកយើងពិតជាចង់​ឲ្យ ទីក្រុងហុងកុងក្លាយទីចាប់អារម្មណ៍ និងជាទីកន្លែងស្រស់ស្អាតបំផុតលើពិភពលោក សំរាប់ថ្ងៃទិវានៃក្តីស្រលាញ់»។ លោកបានបន្ថែមទៀតថា «ខ្ញុំគិតថាឆ្នាំក្រោយៗសិល្បៈនៃការតាំងបង្ហាញបែបនេះ អាចនឹងមានក្នុងតំបន់អ៊ឺរ៉ុប ក៏ដូចជាតំបន់អាស៊ីផ្សេងទៀតផងដែរ»។

គួរបញ្ជាក់ដែរថា ការរៀបចំសួនដ៏អស្ចារ្យនេះ មានទីតាំងនៅ The Central Promenade ដែលជាទីកន្លែងនិយមដើរលេងកម្សន្តនៃភ្ញៀវទេសចរជុំវិញពិភពលោកក្នុងទីក្រុងហុងកុង។ មុនពេលសម្រេចជ្រើសរើសទីតាំងខាងលើនេះ ទីភ្នាក់ងារ Pancom បានមើលទីតាំងនេះជាច្រើនលើកច្រើនសារ ហើយក៏សម្រេចយកទីតាំង Central Promenade និង Tamar Park ដែលស្ថិតនៅជាប់គ្នា ជាចំណុចគោលដៅទីមួយដ៏សំខាន់ ក្នុងការបង្កើតជាសួននេះឡើង ដែលវាជាតំបន់ទេសចរណ៍ពិភពលោកដ៏សំខាន់មួយ របស់ទីក្រុងហុងកុង៕

ចង់ដឹងយ៉ាងណាទស្សនា រូបភាពនិងវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ទីក្រុងហុងកុង តម្លើងផ្កាកូលាប LED ពណ៌ស ២៥.០០០ទង សម្រាប់ទិវានៃក្តីស្រលាញ់ (មានវីដេអូ)ទីក្រុងហុងកុង តម្លើងផ្កាកូលាប LED ពណ៌ស ២៥.០០០ទង សម្រាប់ទិវានៃក្តីស្រលាញ់ (មានវីដេអូ)ទីក្រុងហុងកុង តម្លើងផ្កាកូលាប LED ពណ៌ស ២៥.០០០ទង សម្រាប់ទិវានៃក្តីស្រលាញ់ (មានវីដេអូ)ទីក្រុងហុងកុង តម្លើងផ្កាកូលាប LED ពណ៌ស ២៥.០០០ទង សម្រាប់ទិវានៃក្តីស្រលាញ់ (មានវីដេអូ)ទីក្រុងហុងកុង តម្លើងផ្កាកូលាប LED ពណ៌ស ២៥.០០០ទង សម្រាប់ទិវានៃក្តីស្រលាញ់ (មានវីដេអូ)ទីក្រុងហុងកុង តម្លើងផ្កាកូលាប LED ពណ៌ស ២៥.០០០ទង សម្រាប់ទិវានៃក្តីស្រលាញ់ (មានវីដេអូ)ទីក្រុងហុងកុង តម្លើងផ្កាកូលាប LED ពណ៌ស ២៥.០០០ទង សម្រាប់ទិវានៃក្តីស្រលាញ់ (មានវីដេអូ)ទីក្រុងហុងកុង តម្លើងផ្កាកូលាប LED ពណ៌ស ២៥.០០០ទង សម្រាប់ទិវានៃក្តីស្រលាញ់ (មានវីដេអូ)ទីក្រុងហុងកុង តម្លើងផ្កាកូលាប LED ពណ៌ស ២៥.០០០ទង សម្រាប់ទិវានៃក្តីស្រលាញ់ (មានវីដេអូ)

វីដេអូខាងក្រោម៖

 

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត