ថ្មីៗ ពិសេសៗ បា​ភេទ​ទី​ ៣ នៅ​ក្រុងព្រះសីហនុ

ថ្មីៗ ពិសេសៗ បា​ភេទ​ទី​ ៣ នៅ​ក្រុងព្រះសីហនុ

បា​​សម្រាប់​ភេទទី ៣ មួយកន្លែង​នៅ​តំបន់ឆ្នេរ​មួយកន្លែង​មាន​ឈ្មោះថា «អូ​ហ្គា» (Oga Bar) ដែល​កំពុងមាន​ការពេញនិយម​ទៅ​កម្សាន្ត​សប្បាយ​ភាគច្រើន​ពី​សំណាក់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា បានរៀបចំ​កម្មវិធី​ថ្មី​មួយ​យ៉ាង​ពិសេស​សម្រាប់​ទិវា​នៃ​ក្តី​ស្រឡាញ់។

 

លោក Olivier Oga ជា​ម្ចាស់​បា​អូ​ហ្គា បាន​និយាយថា «នៅ​ថ្ងៃ Valentine’s Day ខាងមុខនេះ ក្រុមគ្រួសារ អូ​ហ្គា​នឹង​រៀបចំ​ឲ្យ​មាន​កម្មវិធី​កម្សាន្ត​ពិសេស​មួយ​សម្រាប់​អ្នកចូលរួម​សប្បាយ​ដោយមាន​ផ្តល់ជូន​អតិថិជន​នូវ សម្លៀកបំពាក់ និង​របាំងមុខប្លែកៗដែល​គួរ​ឲ្យ​ទាក់ទាញ»។

 

ថ្មីៗ ពិសេសៗ បា​ភេទ​ទី​ ៣ នៅ​ក្រុងព្រះសីហនុ

 

បា​អូ​ហ្គា មិន​ត្រឹមតែ​ជា​បា​ស្រឡាញ់ភេទ​ដូចគ្នា​ដ៏​មាន​ប្រជាប្រិយ​ថ្មី​មួយ​នៅក្នុង​ក្រុងព្រះសីហនុ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​កន្លែង​ជួបជុំ​មិត្តភក្តិ​គ្រប់​ភេទ​ទាំងស្រី​និង​ប្រុស ព្រមទាំង​ខ្មែរ និង​បរទេស ជាមួយ​តន្ត្រី​សម្រាប់​រាំលេង​កម្ស​ន្ត​សប្បាយ​ទៀត។

 

លោក Olivier បាន​បន្ថែមថា ចាប់តាំងពី​ថ្ងៃទី១៤ កុ​ម្ភៈ នេះ​តទៅ អូ​ហ្គា​បា​នឹងមាន​ឌី​ជេ​ជនជាតិ​បារាំង​ដែល​ចាក់​ភ្លេង​ពិរោះៗជូន​កំដរ​អារម្មណ៍។

 
ជាទូទៅ​បា​អូ​ហ្គា បើក​បម្រើ​កម្សាន្ត​ជា​រៀងរាល់​យប់ ចាប់ពី​ម៉ោង ៦ល្ងាច ទៅ​ម៉ោង ២ព្រឹក និង​រាល់ថ្ងៃ​ច័ន្ទ​មានកម្ម​វិធី Disco Night ដែល​ម្ចាស់​ហាង និង​បុគ្គលិក​ទាំងអស់​ស្លៀក​សម្លៀកបំពាក់ប្លែកៗ និង​សិចស៊ី ខ្លះ​មាន​ពាក់​ម្កុត​លើ​ក្បាល ខ្លះ​គូស​មុខមាត់​ជាដើម៕

 

 

ថ្មីៗ ពិសេសៗ បា​ភេទ​ទី​ ៣ នៅ​ក្រុងព្រះសីហនុ

 

អត្ថបទ៖ កើត ចន្ទ្រា