ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ​បុរសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់​សុំប្រពន្ឋរួមរស់​នៅជាមួយគ្នាឡើងវិញ​មិន​បាន​ក្រោយលែង​លះជិតមួយឆ្នាំ ​បានបើករថយន្តមិនទាន់ស្គាល់​ម៉ាកបំបុកចូលផ្ទះប្រពន្ឋប៉ុនប៉ងសម្លាប់​ ប៉ុន្តែសំណាងប្រពន្ឋនៅក្រោយផ្ទះ​ គ្រាន់តែបាក់សសរផ្ទះ២ដើម ។

ហេតុការណ៍នេះ​ បានកើតឡើងនៅវេលាម៉ោង​៤និង២៥នាទីរសៀលថ្ងៃទី១៤ ​កុម្ភៈ ២០១៦ នៅចំណុចរង្វង់ដីក្រហម​ ស្ថិតក្នុងភូមិកណ្តាល ​សង្កាត់រលួស ខណ្ឌដង្កោ ។

សេចក្តីរាយការណ៍ ​ក្រោយបង្កហេតុភ្លាមៗ ​សមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនបុរសជាប្តី ​និងបាននំាមកសាកសួរ​នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការ​តាមផ្លូវ​ច្បាប់៕