ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្ត​ព្រះ​សីហ​នុ ៖ ​​មាន​ករណី​គ្រោះថ្នាក់ចរាចរណ៍​មួយ​​បាន​កើតឡើង​​​​ដោយ​រថយន្ត​​ដឹក​សំរាម​​​រ​បស់​ក្រុម​ហ៊ុន​​ស៊ីនទ្រី​​​​​​មួយ​គ្រឿង​រអិល​ធ្លាក់​ក្នុង​រណ្តៅ​​បណ្តាល​ឱ្យ​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​​ កាលពី​វេលា​​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី១៤ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៦​ នេះ ​ស្ថិត​ក្នុងភូមិ​អូរ​តា​សេក​ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ។

រថយន្ត​​បង្ក​​ដោយ​ខ្លួនឯង​ម៉ាកមី​ស៊ុ​យ​ប៊ី​ស៊ី ​ជា​​រថយន្ត​ដឹក​សំរាម​​របស់​​ក្រុមហ៊ុន​​ស៊ីន​​ទ្រី ​ខណៈ​ពេល​​យក​សំរាម​ទៅ​ទីលាន​ចាក់សំរាមក៏​រអិល​ធ្លាក់​ក្នុង​រណ្តៅបណ្តាល​​​​ឆេះ​រថយន្ត​​ស្ទើរ​ទាំងស្រុង ​។

​ក្រោយ​កើតហេតុ ​​អ្នកបើកបរ​​រថយន្ត​​បាន​រត់​​គេចខ្លួន​បាត់​​ស្រមោល​ គ្រោះថ្នាក់​ខាងលើ​មិន​បណ្តាល​​ឱ្យ​​មាន​អ្នក​រ​ងរ​បួស​​ក្នុង​​​ហេតុ​ការណ៍​ខាង​លើ​នោះទេ ៕