ស្ពាន​បុរាណ​«​ស្ពាន​ទ័ព​»​ក​សារា​ជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧

​ឧ​ត្ត​រ​មានជ័យ​៖ «​ស្ពាន​ទ័ព​» គឺជា​ស្ពាន​បុរាណ​មួយកន្លែង ដែល​កសាងឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ។ ស្ពាន​ទ័ព​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ខេត្តសៀមរាប (​ស្រុក​ស្រីស្នំ​) និង​មាន​ចម្ងាយ​ប្រហែល​៨០០​ម ពី​ប្រាសាទព្រហ្មកិល ហើយ​មាន​ចំងាយ ៣២​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ឧ​ត្ត​រ​មានជ័យ ។

​ស្ពាន​ទ័ព នេះ​មាន​បណ្តោយ​ប្រវែង ១៥០​ម ទទឹង ១៤,៥​ម ធ្វើ​អំពី​ថ្មភក់ និង​ថ្មបាយក្រៀម​ដែល​លាតសន្ធឹង​ពី​ជើង​ទៅ​ត្បូង និង​មាន​រន្ធ​តា​ដេ​វ ចំនួន​២៨ ហើយ​កសាងឡើង​ស្ថិតក្នុង​រជ្ជកាល ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។ រហូតមកដល់​បច្ចុប្បន្ន​ស្ថានភាព​នៃ​ស្ពាន​នេះ​គឺ​នៅមាន សភាព​រឹងមាំ​ល្អ​នៅឡើយ​សម្រាប់​ការ​ទស្សនា​កម្សាន្ត និង​ការស្រាវជ្រាវ​។ ភ្ញៀវទេសចរ​អាច​ចុះទៅ​ទស្សនា​ដល់​ជើង​ក្រោម​នៃ​ស្ពាន​បាន​ក្នុង​រដូវប្រាំង​៕
ស្ពាន​បុរាណ​«​ស្ពាន​ទ័ព​»​ក​សារា​ជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧

ស្ពាន​បុរាណ​«​ស្ពាន​ទ័ព​»​ក​សារា​ជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧

​អត្ថបទ​ដកស្រង់​ចេញពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​