ចោរលួច​កាច់​សោរ.ក ម៉ូតូ ១គ្រឿង យក​ទៅ​ដោយ​សុវត្ថិភាព នៅស្រុក​ជុំគីរី​

កំពត៖ ចោរលួចកាច់សោរកម៉ូតូ នាំយកទៅបាត់  ខណៈម្ចាស់ទុកម៉ូតូ របស់ខ្លួនចោល ហើយទៅរកត្រី នៅម៉ោង១១និង៣០នាទី ថ្ងៃជិតត្រង់ ទី១៤ ខែគុម្ភះ ឆ្នាំ២០១៦ ចំណុចថ្មដា ស្ថិតក្នុងភូមិឈើទាល ឃុំជំពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត។

មន្ត្រីនគរបាលស្រុកជុំគីរី បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា៖ ជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះស៊ន ដា ភេទ ប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។ ម៉ូតូដែលបាត់មានម៉ាក ឌ្រីមសង់សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ គ្នានស្លាកលេខ។ មន្ត្រីនគរបាលដដែល បន្តថា ម៉ូតូរបស់ជនរងគ្រោះ ត្រូវចោរមិនស្គាល់អត្តសញ្ញាណ លួចកាច់សោរក នាំយកទៅបាត់ដោយ សុវត្ថិភាព ខណៈម្ចាស់ម៉ូតូ ទុកម៉ូតូរបស់ខ្លួនចោលនៅក្បែររោងមួយ ហើយដើរទៅចុះរកត្រី នៅក្បែកន្លែង ទុកម៉ូតូដែលបាត់ ចម្ងាយប្រហែល១០០ម៉ែត្រប៉ុណ្ណោះ។ ចំពោះឯកសារពាក់ព័ន្ធនឹងម៉ូតូ ត្រូវម្ចាស់ទុកក្នុងកែបម៉ូតូទាំងអស់។ បច្ចប្បន្នកម្លាំងនគរបាល បាននិងកំពុងបន្តស្រាវជ្រាវ  ដើម្បីស្វែងរកមុខសញ្ញានេះហើយ៕

ចោរលួច​កាច់​សោរ.ក ម៉ូតូ ១គ្រឿង យក​ទៅ​ដោយ​សុវត្ថិភាព នៅស្រុក​ជុំគីរី​

ចោរលួច​កាច់​សោរ.ក ម៉ូតូ ១គ្រឿង យក​ទៅ​ដោយ​សុវត្ថិភាព នៅស្រុក​ជុំគីរី​