ស.ស.យ.ក សង្កាត់​បឹងទំពុន ​ផ្តល់ថវិកា​ដល់​មូលនិធិ ​នៃក្តី​ស្រឡាញ់​

ភ្នំពេញ៖ សហភាពសហព័ន្ធ យុវជនសង្កាត់បឹងទំពុន កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ រៀបចំឡើងដោយលោកស្រី ប្រាជ ច័ន្ទសុម៉ាលី អនុប្រធានយុវជន សហព័ន្ធសហភាពសង្កាត់ បានដើររៃអង្គាសប្រាក់ ដើម្បី ឧបត្ថម្ភថវិកាដល់មូលនិធិ នៃក្តីស្រឡាញ់  ក្នុងការជួយដល់កុមារកំព្រា និងជនពិការ

សូមបញ្ជាក់ថា ការចូលរួមឧបត្ថម្ភនៅពេលនេះ គឺជាចំណែកមួយក្នុងការយកថវិកាទៅជួយទ្រទ្រង់ដល់កុមារគ-ថ្លង់ និងពិការ នៅតាមអង្គការ ក៏ដូចជាតំបន់ដាច់ ស្រយាលក្នុងស្រុក ។ ហើយថវិការចូលរួមឧបត្ថម្ភនាពេលនេះ គឺជាការចូលរួមពីសំណាក់ លោក សួស សារិន ប្រធានក្រុមប្រឹក្សាសង្កាត់បឹងទំពុន និងសមាជិក ប្រធានភូមិ ព្រមទាំងសម្បុរសជនជាច្រើន ដែលរស់នៅក្នុងសង្កាត់បឹងទំពុន ។

ក្នុងឱកាសនេះដែរ លោក សួស សារិន ចៅសង្កាត់បឹងទំពុន បានមានប្រសាសន៍ ផ្តាំផ្ញើដល់បងប្អូន ដែលមានលទ្ធភាពក្នុងការ ចូលរួមជាមួយមូលនិធិ ដើម្បីចូលរួមចែករំលែក ការលំបាករបស់កុមារ ជាជនពិការ ក៏ដូចជាគ-ថ្លង់ ដែលពួកគាត់មិនមាន ការសម្បទាដើម្បីរស់នៅ ដូចពលរដ្ឋធម្មតា ។

ជាមួយគ្នានេះលោកស្រី ប្រាជ្ញ សុម៉ាលី ក៏បានថ្លែងអំណរអរគុណ ដល់លោកចៅសង្កាត់ យុវជន និងសម្បុរសជនទាំងអស់ ក៏ដូចជាក្រុមការងារ នៃភូមិសង្កាត់ ដែលបានជួយឧបត្ថម្ភជា ថវិកាដល់មូលនិធិ នៃក្តីស្រឡាញ់ ៕

ស.ស.យ.ក សង្កាត់​បឹងទំពុន ​ផ្តល់ថវិកា​ដល់​មូលនិធិ ​នៃក្តី​ស្រឡាញ់​

ស.ស.យ.ក សង្កាត់​បឹងទំពុន ​ផ្តល់ថវិកា​ដល់​មូលនិធិ ​នៃក្តី​ស្រឡាញ់​

ស.ស.យ.ក សង្កាត់​បឹងទំពុន ​ផ្តល់ថវិកា​ដល់​មូលនិធិ ​នៃក្តី​ស្រឡាញ់​