ថ្ងៃបុណ្យ​នៃ​សេចក្តី​ស្រឡាញ់​ លោក វរសេនីយ៍ត្រី សៀ ទីន នាំយក​ អំណោយ​ទៅចែក​ជូន​ គ្រួសារក្រីក្រ ជួបការ​លំបាក​

ភ្នំពេញ៖ លោក វរសេនីយ៍ត្រី សៀ ទីន មេបញ្ជាការអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជាកូនប្រុសច្បងរបស់ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០១៦ បានដឹកនាំយុវជនក្រោមឱវាទ នាំយកអំណោយទៅចែក ជូនគ្រួសារក្រីក្រ ជួបការលំបាកចំនួន ប្រាំពីរគ្រួសារ ក្នុងឱកាសទិវានៃក្តីស្រឡាញ់។

មន្រ្តីកងរាជអាវុធហត្ថ បានឲ្យដឹងថា ការចុះចែកទៅចែកអំណោយនោះ ត្រូវធ្វើឡើងនៅកន្លែង២ដាក់ដោយឡែកពីគ្នា ដោយនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញមានបួនគ្រួសារ៖ ១)  លោកតា ធុច ហ៊ឹម អាយុ៧៧ឆ្នាំ និងលោកយាយ ភោគ សែម ត្រូវជាប្រពន្ធ អាយុ៦៨ឆ្នាំ រស់  រស់នៅជាមួយកូន។ ២)  អ្នកមីង ឡុង ចន្ថា អាយុ៥៨ឆ្នាំ ជ្រកកោនជាមួយអ្នកដទៃ។ ៣)  លោកយាយ ដូង វ៉ង់ អាយុ៨០ឆ្នាំ រស់នៅជាមួយក្មួយ។ ៤)  លោកយាយ ឯម ខែម អាយុ៨១ឆ្នាំ រស់នៅជាមួយចៅ។

នៅភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញមានបីគ្រួសារគឺ៖
១)   លោកតា ពៅ ចន្ធី អាយុ ៨៤ឆ្នាំ និងលោកយា នៅ ស៊ុ ត្រូវជាប្រពន្ធ អាយុ៨៤ឆ្នាំ រស់នៅក្នុងខ្ទមពីរនាក់យាយតា។ ២)  លោកតា ស លឿង អាយុ៨០ឆ្នាំ រស់នៅជាមួយកូន។
៣)  លោកយាយ ប៉ែន សេ អាយុ៩៣ឆ្នាំ រស់នៅជាមួយក្មួយ។

ក្នុងនោះដែរ ១គ្រួសារៗ ទទួលបាន ថវិកា ១០ម៉ឺនរៀល អង្ករ ៥០គ.ក ត្រីងៀត ១គ.ក សាច់ក្រក ១គ.ក មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ។ លោកវរសេនីយ៍ត្រី សៀ ទីន បានមានប្រសាសន៍ថា ការចែកជូនអំណោយនាថ្ងៃនេះគឺដើម្បីចូលរួមចែករំលែកក្តីស្រឡាញ់ ដល់មាតាបីតា ជីដូនជីតា ក្រុមគ្រួសារសាច់ញាតិ អ្នកជិតខាង ក៏ដូចជាមនុស្សជាតិទាំងមូលនៅក្នុងទិវានៃក្តីស្រឡាញ់៕