ច្រឡំ​ដៃ tag រូបថត​កូនស្រី​ទៅ​ឲ្យ​ប្រុស​ផ្សេង ប្តី​វាយ​ទ្រោម​

Doliprane TVC

​ស្ត្រី​ម៉ាឡេស៊ី​ម្នាក់​ត្រូវបាន​ស្វាមី​វាយដំ​ទ្រោម​ខ្លួន បន្ទាប់ពី​ស្វាមី​នាង​គិតថា នាង​លួច​ផិតក្បត់ ក្រោយពី​នាង​ច្រឡំ tag រូប​ឲ្យ​បុរស​ម្នាក់​ផ្សេងទៀត លើ​បណ្តាញ Facebook ។​​ ​យោងតាម​សារព័ត៌​មានបាន​ឲ្យ​ដឹងថា ជនរងគ្រោះ Stella Ooi បាន​បង្ហោះ​រូបថត​កូន​របស់​នាង​ទៅលើ​បណ្តាញ Facebook កាលពីដើម​ខែកុម្ភៈ​កន្លងទៅនេះ ។

ច្រឡំ​ដៃ tag រូបថត​កូនស្រី​ទៅ​ឲ្យ​ប្រុស​ផ្សេង ប្តី​វាយ​ទ្រោម​

នាង​បាន​ប្រាប់​ឲ្យ​ដឹងថា នាង​មិនបាន​ស្គាល់​បុរស​ដែល​នាង​ច្រឡំ tag ឲ្យ​នោះទេ ហើយ​ការ tag នេះ​គឺ​ដោយសារ​ឧ​ប្ប​ទេវ​ហេតុតែ​ប៉ុណ្ណោះ ។ បន្ទាប់ពី​ប្រាប់​ស្វាមី​នាង​ពី​រឿងនេះ ស្វាមី​នាង​បាន​ខឹង​នាង​យ៉ាងខ្លាំង ថែមទាំង​ប្រើប្រាស់​អំពើហិង្សា​លើ​នាង​ទៀត ដោយ​គាត់​ចោទប្រកាន់ថា នាង​លួច​ក្បត់​គាត់ ។​

ច្រឡំ​ដៃ tag រូបថត​កូនស្រី​ទៅ​ឲ្យ​ប្រុស​ផ្សេង ប្តី​វាយ​ទ្រោម​

​នាង​បាន​រងរបួស​ធ្ងន់ធ្ងរ​ណាស់ដែរ បើ​យោងតាម​រូបថត​ដែល​នាង​បង្ហោះ​កាលពី​ថ្មីៗ​នេះ ហើយ​បន្ទាប់ពី​មហាជន​ដឹង​ពី​រឿងរ៉ាវ​នេះ ពួកគេ​បាន​បញ្ចុះបញ្ចូល​នាង​ឲ្យ​ទៅប្តឹង​ប៉ូលីស​ពី​រឿងនេះ ករណី​ប្រើប្រាស​អំពើហិង្សា​ខុសច្បាប់ ដើម្បី​អាច​ការពារ​នាង និង កូនស្រី​ទៅ​ថ្ងៃមុខ​ទៀត ៕
​ថា​វរិ​ទ្ធ (​ប្រភព ៖ សាំង​ហ្គា​ពួរ ស៊ីន​)

ច្រឡំ​ដៃ tag រូបថត​កូនស្រី​ទៅ​ឲ្យ​ប្រុស​ផ្សេង ប្តី​វាយ​ទ្រោម​

ច្រឡំ​ដៃ tag រូបថត​កូនស្រី​ទៅ​ឲ្យ​ប្រុស​ផ្សេង ប្តី​វាយ​ទ្រោម​

ច្រឡំ​ដៃ tag រូបថត​កូនស្រី​ទៅ​ឲ្យ​ប្រុស​ផ្សេង ប្តី​វាយ​ទ្រោម​