តារា​ឯក​ស្រី​រឿង Fifty Shades of Grey ភ័យ​ខ្លួន​គ្មាន​អ្នក​ស្រឡាញ់

Doliprane TVC

​តារា​ហូលីវូដ​ស្រី​វ័យ ២៦ ឆ្នាំ Dakota Johnson មិនទាន់​អាច​ស្វែងរក​គូ​ស្នេហា​ថ្មី​បានទេ ចាប់តាំងពី​បែក​មិត្ត​ប្រុស​កាលពី​ឆ្នាំមុន ហើយ​នាង​ក៏​ព្រួយបារម្ភ​ខ្លះៗ​ដែរ​អំពី​រឿងនេះ ។​​ ​តារា​ឯក​ស្រី​ក្នុង​ភាពយន្ត​ស្រើបស្រាល​ដ៏​ល្បី Fifty Shades of Grey រូបនេះ​បាន​ប្រាប់​ឲ្យ​ដឹងថា នាង​គិតថា​គ្មាន​អ្នក​ចាប់អារម្មណ៍​នាង​ទៀត​ទេ ក្រោយពី​នាង​ថត​រឿង​នេះហើយ ។

តារា​ឯក​ស្រី​រឿង Fifty Shades of Grey ភ័យ​ខ្លួន​គ្មាន​អ្នក​ស្រឡាញ់

នាង​បានបញ្ជាក់​បន្ថែមទៀតថា​«​ខ្ញុំ​ជាតា​រា​សម្តែង ហើយ​វា​គ្រាន់តែ​ជាការ​សម្តែង​ប៉ុណ្ណោះ តែ​ខ្ញុំ​ជឿថា រឿងនេះ​មិនមែន​តែ​កើត​ឡើងលើ​ខ្ញុំ​ម្នាក់​នោះទេ តារា​សម្តែង​ផ្សេងទៀត​ក៏​ដូចគ្នា ។ មនុស្ស​ភាគច្រើន​គិតថា ចរិត​តារា​សម្តែង​ក្នុង​រឿង វា​ជា​ចរិត​ពិត​នៅ​ខាងក្រៅ​របស់​ពួកគេ » ។

តារា​ឯក​ស្រី​រឿង Fifty Shades of Grey ភ័យ​ខ្លួន​គ្មាន​អ្នក​ស្រឡាញ់

​​ថ្វីបើ​គ្មាន​អ្នក​ចាប់អារម្មណ៍​បែបនេះ​ក្តី នាង​ប្រាប់ថា នាង​មិន​ខ្វល់​ពី​វា​នោះទេ​នៅពេលនេះ ព្រោះ​នាង​កំពុងតែ​ជាប់រវល់​ជាមួយ​អាជីព​សម្តែង​ជាច្រើន ជាង​ការធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​លើ​នាង ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ ឡប​លី​ផ​ប​)

តារា​ឯក​ស្រី​រឿង Fifty Shades of Grey ភ័យ​ខ្លួន​គ្មាន​អ្នក​ស្រឡាញ់

តារា​ឯក​ស្រី​រឿង Fifty Shades of Grey ភ័យ​ខ្លួន​គ្មាន​អ្នក​ស្រឡាញ់

តារា​ឯក​ស្រី​រឿង Fifty Shades of Grey ភ័យ​ខ្លួន​គ្មាន​អ្នក​ស្រឡាញ់