ស្ត្រី​មាន​ផ្ទៃពោះ​គួរ​បន្ត​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ឬទេ​?

ស្ត្រី​មាន​ផ្ទៃពោះ​គួរ​បន្ត​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ឬទេ​?

​ភេសជ្ជៈ​ដែលមាន​ផ្ទុក​សារជាតិ​នេះ មានដូចជា កាហ្វេ​, តែ​, ទឹកក្រូច​កូកាកូឡា និង​ភេសជ្ជៈ​ដ​ដៃ​ទៀត រួម​ទាំង​ភេសជ្ជៈ​ដែល​ផ្តល់​ថាមពល​ផងដែរ ។​

•​    ​សារជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កំរិត​ខ្ពស់ អាច​ជះ​ឥទ្ធិពល​ដល់​ប្រព័ន្ធ​ប្រសាទ និង អាច​ធ្វើអោយ​អ្នក​ឆាប់ ខឹង និង​ជ្រួលច្រាល​ក្នុង ចិត្ត ហើយ​វា​ក៏​អាច​ធ្វើអោយ​អ្នក​ពិបាក​ចូល​គេង​។​
•​    ​យូរ​ម្តងៗ វា​ក៏​អាច​បណ្តាលអោយ​ចង្វាក់បេះដូង​អ្នក​លោត​លឿន​ដែរ​។​

​អ្នក​មិន​ចាំបាច់​បោះបង់ ការ​ផឹក​កាហ្វេ​នៅ​ពេល​ព្រឹក​របស់​អ្នក​នោះ​ទេ ប៉ុន្តែ​សូម​ព្យាយាម កំណត់​ខ្លួន អ្នក​មិន​អោយ​ទទួលទាន​វា លើស​ពី​កាហ្វេ​២​កែវ ឬ តែ​៤​កែវ​ក្នុង​មួយថ្ងៃ​។ ព្យាយាម​ជំនួស​កាហ្វេ ដែល​មិន​មាន​ជាតិ​កាហ្វេ​អ៊ី​ន ទៅក្នុង​កាហ្វេ​ដែល​អ្នក ទទួលទាន​ជា​រៀងរាល់ថ្ងៃ ។​

​ប្រសិនបើ​អ្នក​ចង់​ទទួលទាន​ទឹកក្រូច​កូកាកូឡា សូម​រក្សា​ចំនួន​វា​អោយ​តិចជាង ១​លីត្រ ឬ តិច​ជាង​មួយ​កំប៉ុង​នៃ​ភេសជ្ជៈ​ផ្តល់​ថាមពល​។ ការ​តម​ភេសជ្ជៈ​មួយចំនួន អាច​មាន​ភាពប្រសើរ ដោយសារ​តែ​ទឹកក្រូច​កូកាកូឡា​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន ។​
 
​វា​ពិតជា​ចាំបាច់​ណាស់ សំរាប់​ស្ត្រី​មាន​គភ៌ ទទួលទាន​ទឹក​, ទឹកដោះគោ និង​ទឹក​ផ្លែឈើ​អោយ​បាន​គ្រប់គ្រាន់​។​ភេសជ្ជៈ​ទាំងអស់​នេះ មិនគួរ​ជំនួស​ដោយ​ភេសជ្ជៈ​ដែលមាន សារជាតិ​កាហ្វេ​អ៊ី​ន​នោះទេ​។​

​ការ​ប្រឈម​នឹង​គ្រោះ​ថា្នក់​នៃ​ជាតិ​កាហ្វេ​អ៊ី​ន​កំឡុង​ពេល​មានគភ៌​

•​    ​ប្រហែល​ជា​ម្នាក់ ក្នុងចំណោម​ស្ត្រី​មាន​គភ៌​៥​នាក់ អាច​បញ្ចប់​ជាមួយនឹង​ការ​រលូត​កូន​។​
•​    ​ការ​ទទួលទាន​កាហ្វេ​អ៊ី​ន​ក្នុង​កំរិត​ខ្ពស់ ហាក់ដូចជា​អាចធ្វើអោយ​អ្នក​មាន​ការ​រលូត​កូន​។​
•​    ​ជាតិ​កាហេ្វ​អ៊ីន​ពី​បរិមាណ​តិច ទៅ​ជា​មធ្យម នឹង​មិន​បង្កើន​ការ​ប្រឈម​នឹង ការ​រលូត​កូន​នោះទេ​។​
•​    ​រាល់​ការ​មានគភ៌​ម្តងៗ គ្រប់​ស្ត្រី​ទាំងឡាយ មានឱកាស​ពី ៣​ទៅ ៥​ភាគរយ​នៃ ការ​មានគភ៌​ដែល​មិន​គ្រប់​លក្ខណៈ​។ ចំពោះ​មនុស្ស ទោះបីជា​មាន​ចំនួន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន ក៏​វា​មិន​បណ្តាល​អោយ​អ្នក មាន​ការកើនឡើង​នៃ​កំរិត​ប្រឈម នឹង​គភ៌​មិន​គ្រប់​លក្ខណៈ នោះទេ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី14  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។