គូស្នេហ៍​តារា​ផ្អែមល្ហែម​ប្រចាំឆ្នាំ ២០១៥

Doliprane TVC

ធ្វើឱ្យ​អ្នក​នៅ​លីវ​មាន​អារម្មណ៍​ច្រណែន​ទាំង​ប្រទេស​ទៅហើយ នៅពេលដែល​មក​ឃើញ​គូស្នេហ៍​តារា​ទាំង ៦ គូ បង្ហាញ​ភាព​ផ្អែមល្ហែម​មិន​ឈប់​បែបនេះ ជាពិសេស​គូស្នេហ៍​ដែល​ទើបតែ​ប្រកាស​ដោយ​បើកចំហ​ពី​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​គឺ​កំពុង​ស្ថិតនៅ​ពិភព​ស៊ី​ជម្ពូ​។​
១​ ​ជេ​នី និង កឹង​
​ចាប់តាំងពី​អ្នកនាង ជេ​នី តៀន​ផូ​ស៊ូ​វាន (Janie Tienphosuwan) បាន​ចែកផ្លូវ​ជាមួយ​អតីត​ស្វាមី​ដែលជា​អ្នកធ្វើការ​រាជការ​លោក អេ ឈុន​សា​វ័ត មិនទាន់បាន​ប៉ុន្មាន​ផង ក៏មាន​ព័ត៌មាន​ពន្លក​ស្នេហ៍​ជាមួយ​ទាយាទ​កាហ្វេ​លោក កឹង ឆៈ​លើ​ម​ឆាយ​។ ការ​បណ្តើរគ្នា​ទៅណា​មក​ណា​មិន​ឈប់​រួមទាំង​ទិដ្ឋភាព​រ៉ូ​មែន​ទិ​ក​ដែល​ពួកគេ​បាន​សាង​ជាមួយគ្នា ជាការ​បញ្ជាក់​ដ៏​ពិត​ប្រាកដថា បេះដូង​របស់​អ្នក​ទាំងពីរ​មិនបាន​នៅ​ទំនេរ​នោះទេ​។​

គូស្នេហ៍​តារា​ផ្អែមល្ហែម​ប្រចាំឆ្នាំ ២០១៥
២​ ​កុប​គី និង ប៊ី​
​សម្រាប់​គូ​នេះ​វិញ ទើបតែ​បញ្ចប់​ឋានៈ​ជា​សង្សារ​ថ្មីៗ​នេះ ដោយ​ប្តូរ​មកជា​ប្តី​ប្រពន្ធ​ថ្មើ​ង​ថ្មី​ព្រមជាមួយ​កាដូ​មាន​ផ្ទៃពោះ ធ្វើឱ្យ​ទស្សនិកជន​ទាំង​ប្រទេស​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ទំនាក់ទំនង​ស្នេហា 4G របស់​ពួកគេ​។ មង្គលការ​របស់​ពួកគេ​គឺ​ធ្វើ​បែប​សាមញ្ញ និង រៀបចំ​បែប​សាសនា​គ្រិស្ត តែ​ពោរពេញ​ដោយ​ភាពកកក្តៅ និង រ៉ូ​មែន​ទិ​ក​។​

គូស្នេហ៍​តារា​ផ្អែមល្ហែម​ប្រចាំឆ្នាំ ២០១៥
៣​ ភុ​ត និង ជុ​យ​
​បើ​មួយគូ​នេះ​វិញ ផ្អែមល្ហែម​មិន​ខ្វល់ខ្វាយ​ពី​មនុស្ស​ជុំវិញ​សោះឡើយ ដោយ​គ្រាន់តែ​រួម​ការងារ​ជាមួយគ្នា​បានតែ​មួយ​រឿង​សោះ ទាំង​អ្នកនាង ជុ​យ វ៉ា​រ៉ា​តា​យ៉ា (Jui Warattaya) និង លោក ភុ​ត ភុ​ត​ធី​ឆាយ (Put Puttichai) ក៏​ផ្លាស់ប្តូរ​ទំនាក់ទំនង​យ៉ាង​រហ័ស ចាប់ផ្តើម​ពី​មិត្ត​រួមការ​ងារ មកជា​មិត្ត​ជិតស្និទ្ធ រួច​ក៏​បន្ត​ជាម​នុស្ស​ពិសេស​សម្រាប់​គ្នា​។

គូស្នេហ៍​តារា​ផ្អែមល្ហែម​ប្រចាំឆ្នាំ ២០១៥
៤ ​ម៉ា​ហ្គី និង ប៊​ក​
​សម្រាប់​អ្នកនាង ម៉ា​ហ្គី រ៉ាស៊ី (Margie Rasri) បានធ្វើឱ្យ​ទស្សនិកជន​ខកបំណង​យ៉ាងខ្លាំង​នៅពេល​ដឹងថា អ្នកនាង និង លោក ប៊​យ ផា​កន (Boy Pakorn) បានត្រឹមតែ​ជា​មិត្ត​រួមការ​ងារ ព្រោះ​បេះដូង​របស់​អ្នកនាង​ត្រូវបាន​សង្សារ​ប​ណ្តូ​រ​ចិត្ត​លោក ប៊​ក ផាត​សៈ​កន ជា​អ្នក​គ្រង​ទៅហើយ​។ ដោយសារតែ​លោក ប៊​ក អ្នកនាង ម៉ា​ហ្គី ធ្លាប់មាន​ព័ត៌មាន​វាយប្រហារ​ជាច្រើន ដូចជា​បោះបង់​មិត្តភក្តិ​ព្រោះតែ​សង្សារ និង កែប្រែ​ខ្លួនឯង​ដើម្បី​សម្រប​ឱ្យ​ត្រូវ​ជាមួយ​ខាង​ប្រុស​។​

គូស្នេហ៍​តារា​ផ្អែមល្ហែម​ប្រចាំឆ្នាំ ២០១៥
៥​ ​អួន រ័ង​សិត និង ផាក ហុន​សុន​
​តារា​សម្តែង​ប្រុស​លោក អួន រ័ង​សិត (Oun Rangsit) របស់​ប៉ុស្តិ៍​លេខ ៧ ដែល​ធ្លាប់​សម្តែង​ក្នុង​រឿង «​ស្នេហ៍​មួយរយ​» (Nai Roy Ruk) បាន​ភ្ជាប់​និស្ស័យ​ស្នេហ៍​ក្រៅប្រទេស​ជាមួយ​តារា​បង្ហាញ​ម៉ូដ​កូរ៉េ​អ្នកនាង ផាក ហុន​សុន (Park Hyun Sun)​។ ទំនាក់ទំនង​របស់​ពួកគេ ត្រូវបាន​ខាង​ប្រុស​ហោះ​ទៅ​ជួប​ក្រុមគ្រួសារ​ខាង​ស្រី​នៅ​ប្រទេស​កូរ៉េ ហើយ​គិតថា​នឹងមាន​ដំណឹង​ល្អ​ក្នុងពេល​ឆាប់ៗ​នេះ​។​

គូស្នេហ៍​តារា​ផ្អែមល្ហែម​ប្រចាំឆ្នាំ ២០១៥
៦​ ​ហ្វូ​ខឺ​ស និង ជែ​ម កិក​កេ​ម​
​តារា​ស្រី​ក្នុង​ខ្សែ​ភា​យន្ត​ខ្នាត​ធំ «3 A.M. 3D » អ្នកនាង ហ្វូ​ខឺ​ស ជី​រ៉ា​កុល (Focus Jirakul) និង តារាចម្រៀង​លោក ជែ​ម កិក​កេ​ម ក៏មាន​ក្តី​សុខ​មិន​ចាញ់​គូ​ឯទៀត​ឡើយ ដោយ​អ្នកនាង ហ្វូ​ខឺ​ស បាន​សារភាព​សារ ជីវិត​របស់​អ្នកនាង​កាន់តែ​ពោរពេញ​ដោយ​សុភមង្គល ពេលដែល​ប្រកាសថា​កំពុង​មើលចិត្ត​ថ្លើម​ជាមួយ​ខាង​ប្រុស​។ គួរបញ្ជាក់​ផងដែរ​ថា គូ​នេះ​ទើបតែ​បើក​ចិត្ត​ចំពោះ​គ្នា​បាន​ត្រឹម ៣ ខែ តែបើ​ក្រឡេក​មក​មើល​ភាព​ផ្អែមល្ហែម​គឺ​មិន​ចាញ់​គូស្នេហ៍​ដទៃ​សោះឡើយ​៕ ខេ​រី​
(​ប្រភព​៖ ហ្គោ​ស​ស៊ី​ប ស្តារ​)

គូស្នេហ៍​តារា​ផ្អែមល្ហែម​ប្រចាំឆ្នាំ ២០១៥