រឿងរ៉ាវ​នៃ​ក្លាយជា​ឪពុកម្តាយ​តាំងពី​អាយុ​៥​ឆ្នាំ ដល់​ក្រោម​១៥​ឆ្នាំ​

​រឿង​ដែល​ខុសពី​ធម្មជាតិ​មាន​ច្រើនបែប​សណ្ឋាន​ណាស់​។ គេហទំព័រ Story Evolved Online បានបង្ហាញ​ពី​រឿងរ៉ាវ​៥​ករណី​ទាក់ទង​នឹង​ការ​ក្លាយខ្លួនជា​ឪពុក​ទាំង​ខ្លួន​នៅ​ក្មេងខ្ចី ពោលគឺ​តាំងពី​អាយុ​៥​ឆ្នាំ ទៅ​ក្រោម​១៥​ឆ្នាំ​។ តាមពិតទៅ​ទាំងនេះ​គ្រាន់តែ​ជា​រឿង​ដែល​គេ​បាន​ដឹងលឺ​ប៉ុណ្ណោះ រឿង​ពិត​នៅមាន​ច្រើន​ទៀត​ដែល​ស្ថិតក្នុង​ភាពអាថ៌កំបាំង​។​

​នាង Lina Medina
​ត្រឹម​អាយុ​៥​ឆ្នាំ និង​៧​ខែ ប៉ុណ្ណោះ ក្មេងស្រី Lina Medina បាន​ពរ​ពោះ​។ ដំបូង​ឡើយ ឪពុកម្តាយ​ស្មានតែ​កូន​ដុះ​សាច់​ក្នុង​ពោះ ហើយ​បាន​យកទៅ​មន្ទីរពេទ្យ​ទើប​ដឹងថា ក្មេងស្រី​ជនជាតិ​ប៉េ​រូ​រូបនេះ មានកូន​៧​ខែ​។ នាង​បាន​ប្រសូត្រ​កូនប្រុស ឈ្មោះ Gerardo Medina នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​១៩៣៩ ។

​ឪពុក​របស់ Lina ត្រូវបាន​ចាប់ខ្លួន ដោយ​សង្ស័យថា​បាន​ចាប់រំលោភ​កូន ប៉ុន្តែ​ក្រោយមក​ត្រូវ​ដោះលែង​វិញ​ដោយ​គ្មាន​ភស្តុតាង ហើយ​ឪពុក​របស់ Gerardo នៅតែ​ជា​អាថ៌កំបាំង​។ បច្ចុប្បន្ន Lina គឺជា​យាយ​ម្នាក់​ដែល​ឈានដល់​អាយុ​៨២​ឆ្នាំ​ទៅហើយ ដោយ​រស់នៅ​ក្រុង Lima ប្រទេស​ប៉េ​រូ ខណៈ Gerardo ដែលជា​កូនប្រុស បាន​ស្លាប់​កាលពី​ឆ្នាំ​១៩៧៩ ក្នុង​អាយុ​៤០​ឆ្នាំ​។​

Sean Stewart និង Emma Webster
Sean Stewart និង Emma Webster ជនជាតិ​អង់គ្លេស​ទាំងពីរ ស្ថិត​ក្នុងចំណោម​ឪពុកម្តាយ​ដ៏​មាន​វ័យក្មេង​នៅលើ​ពិភពលោក​។ កាលពី​អាយុ​១២​ឆ្នាំ Sean មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ Emma ដែលមាន​អាយុ​១៥​ឆ្នាំ រហូតដល់​កើត​បានកូន​ប្រុស​មួយ​កាលពី​ឆ្នាំ​១៩៩៨ ។​

​អ្នក​ទាំងពីរ​បានសម្រេច​ចិត្ត​មើលថែទាំ​កូន​រួមគ្នា ប៉ុន្តែ​៦​ខែក្រោយ​មក Emma បាន​ចាក​ចេញទៅ​រៀបការ​ជាមួយ​បុរស​ផ្សេង ដោយ​ទុក​ឲ្យ Sean មើលថែទាំ​កូន​តែម្នាក់ឯង និង​ជួប​បញ្ហា​ច្រើន​ជាមួយ​ប៉ូលិស​។ កាលពី​ឆ្នាំ​២០១២ កាសែត Mirrior បាន​រាយការណ៍​ថា Sean ក៏បាន​ក្លាយជា​ជីតា​ដែល​ក្មេង​ជាងគេ​ផងដែរ​។​

 April Webster & Nathan Fishbourne
​គូស្នេហ៍​អង់គ្លេស​មួយគូ​ទៀត គឺ April Webster  និង Nathan Fishbourne ដែលមាន​ទំនាក់ទំនង​ផ្លូវភេទ​ក្នុង​អាយុ​១៣​ឆ្នាំ​ដូចគ្នា​។  នៅ​ឆ្នាំ​២០១០ Nathan បានប្រសូត​កូនប្រុស​ដ៏​ម្នាក់ ដោយ​ដាក់ឈ្មោះថា Jamie​។

Tia Davies & Jordan Williams
Tia Davies គឺជា​កូនស្រី​នៃ​គ្រួសារ​អង់គ្លេស​ដ៏​ក្មេងខ្ចី​មួយ​ដែល​បានកើត​រូបនាង​ក្នុង​អាយុ​១៥​ឆ្នាំ​។ មិន​ឲ្យ​ខូច​ពូជ​នោះឡើយ Tia Davies បានប្រសូត​បុត្រ​ម្នាក់​ក្នុង​អាយុ​១៤​ឆ្នាំ​កាលពី​ឆ្នាំ​២០១១ ។​
Tia បាន​អះអាង​ការសម្រេចចិត្ត​យក​កូន​ជាមួយ​មិត្ត​ប្រុស Jordan Williams ដែលមាន​អាយុ​១៥​ឆ្នាំ​នោះ គឺ​ក្នុង​គោលបំណង​ឲ្យ​ឪពុក​របស់ខ្លួន លោក Shem Davies ក្លាយជា​ជីតា​វ័យក្មេង​ជាងគេ​នៅ​ចក្រភព​អង់គ្លេស​ដែលមាន​អាយុ​ត្រឹម​២៩​ឆ្នាំ​។​

​នាង Alleshia Gregson
Alleshia Gregson បាន​មាន​ផ្ទៃពោះ​ក្នុង​អាយុ​១២​ឆ្នាំ ជាមួយ​មនុស្ស​ប្រុស​ម្នាក់​ដែល​គ្មាន​អត្តសញ្ញាណ​។ នាង​បាន​រក្សា​ការសម្ងាត់​នេះ ជាប់​ខ្លួន​រហូត​។ បន្ទាប់មក​នាង​ប្រសូត​បានកូន​ប្រុស​ម្នាក់​។ អ្វីដែល​ចំឡែក​នោះ នាង​មាន​ផ្ទៃពោះ​ម្តងទៀត​ជាមួយ​មនុស្ស​ប្រុស​ដែល ហើយ​ប្រសូត​បានកូន​ស្រី​ម្នាក់​ក្នុង​អាយុ​១៥​ឆ្នាំ​។ គេ​រំពឹងថា បុរស​សម្ងាត់​នោះ នឹងមិន​ទៅរក​នាង​ជា​លើក​ទី​បី​នោះឡើយ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​