វិធី​ងាយៗ​ព្យាបាល​រមាស់​ស្បែកក្បាល​

Doliprane TVC

​ជាទូទៅ​ទស្សនៈ​យល់ឃើញ​ពី​ការផ្លាស់ប្តូរ​សាប៊ូកក់សក់​ថ្មី និង ប្រេង​អប់​សក់ដើម្បី​ដោះស្រាយ​បញ្ហា​រមាស់​ស្បែកក្បាល​នោះ​ពិតជា​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​បើ​អ្នក​នៅតែមាន​បញ្ហា​រមាស់ អ្នក​អាច​សាកល្បង​វិធី​ដោះស្រាយ​បែប​ធម្មជាតិ​វិញ​ម្តងដែល​អ្នក​អាច​រកបាន​ដោយ​ងាយ​នៅក្នុង​ផ្ទះ​របស់​អ្នក ។

១ – ប្រើ​ម៉ាស​គ្រប​ក្បាល ៖ ម៉ាស​គ្រប​ក្បាល​អាចជួយ​កាត់បន្ថយ​អង្គែ និង រលាក ឬ រមាស់​ស្បែកក្បាល ។ អ្នក​អាចធ្វើ​ម៉ាស​គ្រប ក្បាល​ដោយ​ខ្លួនឯងបាន​ដោយ​អនុវត្តតាម​វិធី​ខាងក្រោម ៖
– យក​ចេកទុំ​កិន​ឱ្យ​ម៉ដ្ឋ​លាយ​ទឹកឃ្មុំ និង ទឹក​ខ្ទឹមបារាំង​កិន​វា​ឱ្យ​ខាប់យកទៅ​លាប​ឈ្លី​ឱ្យ​សព្វ​លើ​ស្បែកក្បាល​ទុកចោល​រយៈពេល ២០ នាទី ។​
– សម្អាត​ស្បែកក្បាល​ដោយ​កក់សក់​សាប៊ូកក់សក់​ធម្មតា​ចេញ ។​

២ – លាបប្រេង​លើ​ក្បាល ៖ នេះ​ជា​វិធី​ព្យាបាល​ដ៏​ល្អប្រសើរ មួយ និង អាចជួយ​កែខៃ​បញ្ហា​ស្បែក​ស្ងួត​បាន​ផងដែរ ។ វិធី​អនុវត្ត​គឺ​អ្នកត្រូវយក​ប្រេង​អូ​លីវ​ទៅ​កម្តៅ​ឧណ្ហៗ រួច​យក​ទឹកឃ្មុំ​សុទ្ធ​លាយ​បន្តិចរួច​យកទៅ​លាប​លើ​ស្បែកក្បាលម៉ាស្សា​ឱ្យបាន ៣ ទៅ ៥ នាទី រួច​លាង​សម្អាត កក់សក់​នឹង​សាប៊ូកក់សក់​ចេញ ។

៣ – លាបទឹក​ក្រូចឆ្មារ ៖ ក្រូចឆ្មារ​ជា​សមាសធាតុ​ដ៏​មាន​ប្រយោជន៍ បំផុត​ក្នុងការ​ព្យាបាល​រមាស់​ស្បែកក្បាល ។ វិធី​អនុវត្ត គឺ​អ្នក​ត្រូវយក​ទឹកក្រូចឆ្មារ​ស្រស់​ចាក់​លាប​លើ​ក្បាល​ទុកចោល​ឱ្យបាន ២ ទៅ ៣ នាទី រហូតដល់ ស្ងួត រួច​កក់សក់​នឹង​សាប៊ូកក់សក់​ចេញ ។

៤ – ប្រទាល​កន្ទុយក្រពើ ៖ ក្នុង​សមាសធាតុ​ខាប់​នៃ​ប្រទាល​កន្ទុយក្រពើ មាន​សារធាតុ​ជាច្រើន​ជួយ​ចិញ្ចឹម​ស្បែ​កមុខ ក៏ដូចជា​ស្បែកក្បាល ។ ចូរ​យក​វា​ទៅ​លាប​ស្បែកក្បាល​ទុកឱ្យ​ស្ងួតរួច​កក់សក់​លាង​សម្អាត​ចេញ ៕ ​សុផល