នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​យុវជន​២​នាក់ លក់​និង​រក្សា​សា​ធាតុ​ថ្នាំញៀន​

ព្រះសីហនុ: យុវជន​២​នាក់ មាន​ម្នាក់​ជា​ភេទ​ខ្ទើយ ដែលជា​មុខសញ្ញា​ចែកចាយ និង​រក្សារ​ទុក​សារធាតុ​ថ្នាំញៀន ត្រូវបាន នគរបាល​ការិយាល័យ​ប្រ​ឆាំ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន​នៅ យប់​ថ្ងៃទី​១៣ ខែ កុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ភ្នំ​ខៀវ ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​។​

​មន្ត្រីនគរបាល​បាន​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​គ្នា​ចំនួន ២ នាក់ ១-​ឈ្មោះ ជា អូន ភេទ​ប្រុស (​ខ្ទើយ​) មុខរបរ​ធ្វើការ​នៅ​ហាង​បារាំង JJ ទីលំនៅ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​ព្រះ​សី​ហន ២-​ឈ្មោះ ព្រំ រិ​ទ្ធ ភេទ​ប្រុស អាយុ ៣៥ ជា​អ្នករត់ម៉ូតូឌុប ទីលំនៅ​ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ ។​

​ដោយ​ជនសង្ស័យ​ទាំង​២​នាក់​នេះ ជា​មុខសញ្ញា​ដែល​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​តាមដាន​និង​ស្រាវជ្រាវ ស្រាប់តែ​ជនសង្ស័យ​បាន​យក​ថ្នាំញៀន​មក​លក់ នៅក្នុង​មូលដ្ឋាន​ក្រុងព្រះសីហនុ ទើប​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន និង​មានការ​ដកហូត​វត្ថុតាង​រួមមាន​: ១-​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន កញ្ចប់​៦​ធំ ស្មើនឹង​១,១៥​ក្រាម , ២-​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង ,៣-​ម៉ូតូ​១​គ្រឿង ព្រមទាំង​សម្ភារៈ​មួយចំនួន​ផ្សេងទៀត​។​

​ចំពោះ​ជនសង្ស័យ និង​វត្ថុតាង​ដែល​ដកហូត​នោះ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕