រុស្សី​ព្រមាន​ពិភពលោក​អាច​ធ្លាក់ចូល​សង្គ្រាមត្រជាក់​សាជាថ្មី​

​រុស្សី​បាន​ចោទប្រកាន់​លោកខាងលិច​កំពុងតែ​អូសទាញ​ពិភពលោក​ឲ្យ​ធ្លាក់ចូល​សង្គ្រាមត្រជាក់​ជាថ្មី​ម្ដងទៀត ខណៈ​ជម្លោះ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​កំពុងតែ​តានតឹង​ខ្លាំង​។ ការប្រឈមមុខ​ដាក់គ្នា​រ​វា​ក្រុម​ទាហាន​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​និង​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​រុស្សី​ក៏​កាន់តែ​ស្រួចស្រាល់ នៅពេលដែល​ក្រុម​ឧទ្ទាម​បាន​ដឹក​សព្វាវុធ​ធន់​ធ្ងន់​ជាច្រើន​ទៅ​សមរភូមិ​ជួរមុខ​ឡើងវិញ​។

​នៅ​ចំ​ពេលដែល​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​កំពុង​កើន​កម្ដៅ រុស្សី​បាន​ព្រមាន​ថា​ពិភពលោក​អាច​នឹង​វិល​ទៅរក​ស្ថានភាព​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ នៅពេល​សង្គ្រាមត្រជាក់រ​វាង​លោកខាងលិច​និង​លោក​ខាងកើត​បាន​ផ្ទុះឡើង​។ ភាព​តានតឹង​នៅ​អ៊ុយ​ក្រែ​ន​រវាង​រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​រុស្សី នៅតែ​ធ្ងន់ធ្ងរ​នៅឡើយ បើទោះជា​មាន​កិច្ចព្រមព្រៀង​ទីក្រុង​មីន (Minsk) ក៏ដោយ​។

​នាយករដ្ឋមន្ត្រី​រុស្សី​លោក ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ ដែល​ចូលរួម​ក្នុង​សន្និសីទ​សន្តិសុខ​នៅ​ទីក្រុង​មុយ​និ​ច បាន​ពណ៌​នាពី​ទំនាក់ទំនង​លោកខាងលិច​និង​លោក​ខាងកើត​ដែល​កំពុងតែ​ធ្លាក់ចូល​ទៅក្នុង​សង្គ្រាមត្រជាក់​ថ្មី​។ លោក ម៉េ​ដ​វ៉េ​ដេ​វ ក៏បាន​និយាយ​ដែរ​ថា សម្ព័ន្ធ​យោធា​NATO បាន​អនុវត្ត​នយោបាយ​អរិភាព​និង​ហ៊ុមព័ទ្ធ​ចំពោះ​រុស្សី​។ លោក​បន្ថែមថា​៖«​ពេលខ្លះ​ខ្ញុំ​ឆ្ងល់​ថា តើ​យើង​កំពុង​នៅក្នុង​ឆ្នាំ​២០១៦​ឬ​ឆ្នាំ​១៩៦២?»​។ នេះ​គឺ​លោក​ចង់​មានន័យ​សំដៅ​ដល់​ពេលដែល​ពិភពលោក​ចាប់ផ្ដើម​ធ្លាក់​ក្នុង​សង្គ្រាម​មនោ​គម​ន៏​វិជ្ជា​ក្នុង​ឆ្នាំ​១៩៦២​។ 

​ឆ្លៀតពេល​នោះដែរ នាយករដ្ឋមន្ត្រី​រុស្សី​រូបនេះ​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ដែល​បាន​ទម្លាក់កំហុស​លើ​រុស្សី​ចំពោះ​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដែល​កំពុងតែ​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ក្រុម​ឧទ្ទាម​។ លោក​បានលើកឡើង​ពី​កាតព្វកិច្ច​ក្នុង​ការគោរព​កិច្ចព្រមព្រៀង​ទីក្រុង​មីន ដោយ​លោក​បាន​បញ្ជាក់ថា គ្រប់ភាគី​ទាំងអស់​ត្រូវតែ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព ប៉ុន្តែ​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​គួរតែ​ធ្វើ​រឿងនេះ​មុនគេ​។

​សូមបញ្ជាក់ថា នៅក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​មីន ការពង្រាយ​សព្វាវុធ​ក៏ដូចជា​ការបំពាក់​អាវុធ​ដល់​ក្រុម​ឧទ្ទាម​ត្រូវបាន​ហាមឃាត់​។ ប៉ុន្តែ​គេ​នៅតែ​សង្កេតឃើញ​មានការ​ពង្រាយ​ឡើងវិញ​អាវុធ​ធុន​ធ្ងន់ ហើយ​កាំភ្លើង​ធំ​និង​ការបាញ់​រ៉ុ​ក​ហ្កែ​ត​នៅតែ​ត្រូវបាន​ប្រើ​ដដែល​។ ម្យ៉ាងទៀត ក្រុម​លោកខាងលិច​ក៏បាន​បង្ហាញ​ភស្តុតាង​ជាច្រើន​តាមរយៈ​ផ្កាយរណប​បញ្ជាក់ថា រុស្សី​បាន​ផ្គត់ផ្គង់​អាវុធ​ដល់​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងកើត​។ ប៉ុន្តែ​រុស្សី​តែងតែ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​រឿងនេះ​។​

​រុស្សី​មាន​តួនាទី​គ​ន្លិះ​ក្នុង​ដំណោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន ដ្បិត​រុស្សី​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្រុម​ឧទ្ទាម​នៅ​តំបន់​ភាគ​ខាងកើត ដែល​ងើប​បះបោរ​ក្រោយ​ពេលដែល​ទីក្រុង​មូ​ស្គូ​បាន​ភ្ជាប់​តំបន់​គ្រី​មា​ជា​ឧបសម្ព័ន្ធ​មួយ​របស់​រុស្សី​។ ចំណែក​ទីក្រុង​គៀវ​វិញ​មាន​លោក​នៅ​ខាងលិច​នៅចាំ​គាំទ្រ និង​តែងតែ​ទាមទារ​គ្រប់គ្រង​តំបន់​គ្រី​មា​ដោយ​ចោទ​រុស្សី​យកទៅ​ដោយ​ខុសច្បាប់​៕ 

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​