សំណុំរឿង សម្លាប់កាត់ក្បាល នារីបុគ្គលិក ភូមិវប្បធម៌ តុលាការមិនទាន់ ចេញដីការឃុំខ្លួន នៅឡើយទេ

សៀមរាប៖ យោងតាមសេចក្តីរាយការណ៍ នៅវេលាម៉ោង ៧និង៥៥នាទី យប់ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៦នេះ លោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការសាលា ដំបូងខេត្តសៀមរាប បានឲ្យដឹងតាមទូរសព្ទ័ថា សំណុំរឿងករណី សម្លាប់កាត់ក្បាល នារីបុគ្គលិកភូមិវប្បធម៌ មិនទាន់បានបញ្ចប់ការសួរ ដេញដោលហើយក៏មិនទាន់ សម្រេចចេញដីការឃុំនៅឡើយទេ។ ជនត្រូវចោទ ទាំង២នាក់ត្រូវបានបញ្ជូនទៅ ឃុំខ្លួនបណ្តោះអាសន្នបន្ត នៅស្នងការដ្ឋាននគរបាលខេត្ត រង់ចាំបន្តនិតិវិធីនៅថ្ងៃស្អែក។

ជនសង្ស័យដែលសមត្ថកិច្ចឃុំខ្លួន ឈ្មោះ ចាន់ ឆាយយ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជាមគ្គុទេសទេសចរណ៍ ភាសារថៃ ជាជនដៃដល់ មានស្រុកកំណើតនៅខេត្តបាត់ដំបង់ ត្រូវបាននគរបាលចាប់ខ្លួន កាលពីវេលា ម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៦ នៅភូមិព្រៃចាស់ ឃុំគោកដូង ក្រុងសៀមរាប រីឯបក្ខពួកម្នាក់ទៀតឈ្មោះ ណឹប សិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកបើបររថយន្ត រស់នៅភូមិទ្រុំខាងជើង ឃុំជ្រោនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២ ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៦នេះ ការភ្ញាក់ផ្អើលពេញខេត្តសៀមរាប ដោយសារតែប្រទះឃើញសាកនារីវ័យ ជាង២០ឆ្នាំ ម្នាក់ដេកស្លាប់ ក្នុងបន្ទប់៣០១ ផ្ទះសំណាក់ប្រាសាទកែវ ផ្លូវផ្សារញ៉ែ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុង/ខេត្តសៀមរាប ដែលសពនារីរងគ្រោះ ត្រូវបានឃាតករសម្លាប់ កាត់ក្បាលយកទៅបាត់ បន្សល់ទុកតែខ្លួនត្រឹម ក ចុះក្រោមរួចរុំជាមួយភួយ ពណ៌ផ្កាឈូក ហើយញាត់សពចូល ក្រោមគ្រែ ដល់ម៉ោង១២បុគ្គលិកផ្ទះសំណាក់ខាងលើបានចូលរៀបន្ទប់ក៏ប្រទះឃើញសពតែម្តង។

នារីរងគ្រោះត្រូវបាន គេស្គាល់ថាជាបុគ្គលិក បម្រើការនៅភូមិវប្បធម៌ មានឈ្មោះ ឡេន សិលា អាយុ២៤ឆ្នាំ រស់នៅភូមិបឹងខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប៕