កាំភ្លើងធំយកឈ្នះ Leicester City ដោយលេងគ្នា ១១ទល់ ១០នាក់ ក្នុងទិវានៃក្តីស្រឡាញ់ (Video)

ឡុងដ៏៖ នៅក្បាលព្រលប់យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះក្លឹបកាំភ្លើងធំ Arsenal បានយកឈ្នះក្លឹបចចកភ្លើង Leicester City ដោយលេងគ្នា១១នាក់ ទល់និង ១០នាក់ ក្នុងថ្ងៃទិវានៃក្តីស្រលាញ់  នេះបើយោងតាម FoxNews ចុះផ្សាយ។

សម្រាប់កាំភ្លើងធំ Arsenal  បើទោះបីជាលេងនៅលើទឹកដីខ្លួនមែនពិត ប៉ុន្តែលទ្ធផលដែលវាយសម្រុក គឺធ្វើមិនបានល្អនោះទេ ដោយមិនអាចទំលុះខ្សែការពាររបស់ Leicester City  មិនបាន ដោយឱកាសមានតែមិនហុចឲ្យ។ ប៉ុន្តែសម្រាប់ក្លឹប Leicester City  វិញ ទោះលេងនៅក្រៅទឹកដីមែនពិត តែមិនឲ្យកាំភ្លើងធំ Arsenal  គ្របដណ្តប់ឡើយ នៅតង់ទី១ ថែមទាំងរកគ្រាប់បាល់បាននៅនាទី៤៥ ដោយការស៊ុតប៉េណ័លទី របស់  Jamie Vardy  បន្ទាប់ពីខ្សែការពារក្លឹបកាំភ្លើងធំ កីឡាករ Laurent Koscielny  ធ្វើឲ្យមានកំហុសនៅត្រង់តំបន់គ្រោះថ្នាក់នោះ ។

បើតាមសាច់បាល់ Leicester City  នៅតង់ទី១ ក្លឹបកាំភ្លើងធំ Arsenal  មិនអាចមានឱកាសនឹងបំបែកពង់មាន់ក្លឹបមួយនេះបានឡើយ ប៉ុន្តែសំណាងអាក្រក់បំផុតសម្រាប់ Leicester City  នៅតង់ទី២ បានបាត់បង់កីឡាករមួយរូប Danny Simpson បន្ទាប់ពីរងពិន័យកាតក្រហម នៅនាទី៥៤ ។

ទោះ Leicester City  បាត់បង់កីឡាករមួយរូបមែនពិត តែក្លឹបកាំភ្លើងធំ មិនអាចធ្វើអ្វីក្លឹបកំពូលតារាងបានឡើយ ដោយអូសបន្លាយរហូតដល់នាទី៧១ ទើបកាំភ្លើងធំអាចរកគ្រាប់បាល់តាមស្មើ Leicester City វិញ ដោយកីឡាករ Theo Walcott  និងនៅនាទី ៩០ រកបានដោយកីឡាករ Danny Welbeck  ជួយឲ្យកាំភ្លើងធំឈ្នះ ២-១ ដោយលេងគ្នា១១-១០ នាក់។

បញ្ជាក់ផងដែរ Leicester City  បច្ចុប្បន្ននៅគ្រងតំណែងកំពូលតារាង ដោយមានពិន្ទុ៥៣ និងក្លឹបនៅលេខរៀងទី២គឺកាំភ្លើងធំ មាន៥១ ពិន្ទុ ក្នុងចំណោម ២៦ប្រកួតដូចគ្នា៕

កាំភ្លើងធំយកឈ្នះ Leicester City ដោយលេងគ្នា ១១ទល់ ១០នាក់ ក្នុងទិវានៃក្តីស្រឡាញ់ (Video)

កាំភ្លើងធំយកឈ្នះ Leicester City ដោយលេងគ្នា ១១ទល់ ១០នាក់ ក្នុងទិវានៃក្តីស្រឡាញ់ (Video)

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖