ឃាត់ខ្លួនមនុស្សម្នាក់ ក្នុងករណីជួញដូរគ្រឿងញៀន នៅចាក់អង្ក្រែក្រោម

ភ្នំពេញ៖ ក្មេងប្រុសវ័យ១៤ឆ្នាំ ម្នាក់ត្រូវបានកម្លាំងនគរបាល ធ្វើការឃាត់ខ្លួន បន្ទាប់ពីរកឃើញថា ពាក់ព័ន្ធនិងករណីជួយដូរគ្រឿងញៀន នៅម៉ោងប្រមាណ ១៤៖៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះ ឌឿន ផានិត ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់ផ្ទះលេខ២០ ផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ជនសង្ស័យ ត្រូវបានឃាត់ខ្លួន ខណៈពេលដែល ជនសង្ស័យឈរលក់ថ្នាំញៀន នៅចំណុចភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ចំណែកបក្សពួកឈ្មោះ ម៉ុន សារីម ភេទស្រី អាយុ ៣៨ឆ្នាំ បានរត់គេចខ្លួនបាត់។

មន្រ្តីនគរបាល បានបន្តទៀតថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាល បានដកហូត ក្រាមពណ៌សថ្លាចំនួន ១២កញ្ចប់តូច កញ្ចប់ឈើគូសចំនួន១ និងលុយខ្មែរ ៣០០០រៀល៕

ឃាត់ខ្លួនមនុស្សម្នាក់ ក្នុងករណីជួញដូរគ្រឿងញៀន នៅចាក់អង្ក្រែក្រោម