ឃាត់ខ្លួន មនុសុ្សពីរនាក់ នៅច្បារអំពៅ ពាក់ព័ន្ធនិងគ្រឿងញៀន

ភ្នំពេញ៖ កម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនមនុស្សពីរនាក់ ពាក់ព័ន្ធនិងករណីគ្រឿងញៀន នៅម៉ោងប្រមាណ ៤៖៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ ស្ថិតនៅនៅចំណុច ផ្លូវបេតុង ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

មន្រ្តីអាវុធហត្ថ ខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះវី ការីន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងទី២.ឈ្មោះ ម៉ាតត តាហ្សា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

មន្រ្តីអាវុធហត្ថ បានបន្តទៀតថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូត ក្រាមពណ៌សរថ្លា (សង្ស័យសារធាតុញៀន) ចំនួន ១៥កញ្ចប់តូច, ទូរសព្ទ័១គ្រឿង, ម៉ូតូ១គ្រឿង, កាតអេធីអឹមចំនួន១សន្លឹក និងកាបូបលុយចំនួន២ មានប្រាក់រៀលចំនួន១១៥០០រៀល៕

ឃាត់ខ្លួន មនុសុ្សពីរនាក់ នៅច្បារអំពៅ ពាក់ព័ន្ធនិងគ្រឿងញៀន

ឃាត់ខ្លួន មនុសុ្សពីរនាក់ នៅច្បារអំពៅ ពាក់ព័ន្ធនិងគ្រឿងញៀន