ស្រវឹង​បើកបរ​ម៉ូតូ​ទៅបុក​រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​ស៊ិន​ទ្រី​ស្លាប់​ក្រោយពី​បញ្ជូន​ជិត​ដល់​ពេទ្យ​

​ខេត្ត​ព្រះសីហនុ​៖ យុវជន​បើក​ម្នាក់បើក​បរ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​​ល្បឿន​លឿន បុក​នឹង​ឡាន​ដឹក​សំរាម​ក្រុមហ៊ុន ស៊ិន​ទ្រី បញ្ច្រាសទិស​គ្នា​ពេញទំហឹង ហើយ​បាន​បាត់បង់​ជិវិត​បន្ទាប់ពី​បញ្ជូនទៅជិត​ដល់​មន្ទីរពេទ្យ​។ គ្រោះថ្នាក់​ចរាចរណ៍នេះ​បាន​កើតឡើង​កាលពី​នា​វេលា​ម៉ោង​០៤​និង​៤០​នាទី​ទៀបភ្លឺ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ត្រង់ចំណុច​ក្បែរ​ផ្ទះសំណាក់ គឹម ចន្ថា​២ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាងលើ​មាន​ករណី គ្រោះ​ចរាចរណ៍​មួយ ដែល​បង្កឡើង​ដោយ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CW-6529 បើកបរ​ដោយ​ឈ្មោះ ខន សុភា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​អគ្គីសនី​ឯកជន មាន​មាន​ស្រុកកំណើត ស្រុក​បាធាយ ខេត្តកំពង់ចាម​បាន​ជិះ​ទៅបុក​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន ស៊ិន ទ្រី ពណ៌​បៃតង​គ្មាន​ស្លាក​លេខ បើក​ដោយ​ឈ្មោះ នៅ ពេញ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។

ប្រភព​ដ៍ដែល​បាន​បន្តថា នៅមុន​កើតហេតុ រថយន្ត ម៉ាក​ហ៊ីយ៉ាន់ដាយ ក្រុមហ៊ុន ស៊ិន ទ្រី បាន​បើក​ចូលមក​ក្រុងព្រះសីហនុ ក្នុងទិសដៅ​ពី​ភ្នំពេញ​មក​ក្រុងព្រះសីហនុ ដើម្បី​ប្រមូល សំរាម​មកដល់ ត្រង់​ចំនុចកើតហេតុ​ស្រាប់​តែមាន ម៉ូតូ​មួយគ្រឿង​ជិះ​ម្នាក់ ក្នុងទិសដៅ​ចេញពី ក្រុងព្រះសីហនុ​ទៅ​ស្ថានីយ៍​រថភ្លើង បាន​បុក​រថយន្ត​តែម្តង បណ្តាលអោយ​រងរបួស​ធ្ងន់​នៅពេល​បញ្ជូនទៅ​សង្គ្រោះ​ក៏បាន​ស្លាប់​តាមផ្លូវ​។​

ក្រោយ​កើតហេតុ​ទាំង​រថយន្ត និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍រ​ងរ​ចាំ​ការដោះស្រាយ​។ ចំណែក​សាកសព ត្រូវបាន​បញ្ជូន​ទៅកាន់​ស្រុកកំណើត​ទាំងយប់ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សមុទ្រ​ខៀវ​

KA-14-02-2016-07 KA-14-02-2016-09 KA-14-02-2016-10