ទោះអូនកាត់ជើងទាំងពីរក៏ដោយ ក៏បេះដូងបងនៅតែស្រឡាញ់ (ទស្សមនាវីដេអូមង្គលការ)

ទោះអូនកាត់ជើងទាំងពីរក៏ដោយ ក៏បេះដូងបងនៅតែស្រឡាញ់ (ទស្សមនាវីដេអូមង្គលការ)

ដោយ៖ សូរ្យសែង

នៅ​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់ ទី ១៤ កុម្ភៈ នេះ​សូម​បង្ហាញ ជីវិត​គូស្នេហ៍​ស្វាមី​-​ភរិយា​ស្មោះស្ម័គ្រ​មួយគូ គឺ​លោក វីរៈ​ភុ​ន និង នាង អន អៈម​ន្ត ដែល​ជើង​របស់​ភរិយា​ត្រូវ​កាត់​ចេញ​ទាំងសងខាងរយៈពេល ២ ឆ្នាំមកហើយ តែ​បេះដូង​បុរស​ជា​ប្តី​នៅតែ​ស្រឡាញ់​ថ្នាក់ថ្នម និង មើលថែយ៉ាងពិសេស ទោះ​ទៅ​ទីណា ក៏​យកចិត្តទុកដាក់​បី​ត្រកង​ដោយ​ក្តី​ស្រឡាញ់ ។​

ពីចំណុចចាប់ផ្តើមរបស់គូស្នេហ៍នេះ បានរៀបការនៅឆ្នាំ ២០១៥ ក្នុងបរិយាកាសដែលកូនក្រមុំគ្មានជើងទាំង​សងខាង ហើយត្រូវកូនកំលោះបីត្រកងចុះឡើងក្រោមក្រសែភ្នែក និងការរំជួលចិត្តរបស់ភ្ញៀវរាប់រយនាក់ ។ មង្គលការនេះកើត​ឡើង ក្រោយនាង អន កាត់ជើងទៅ​ទៀត គេទាំងពីរ​មិនមែនជាត្រកូល​អ្នក​មាន​ទ្រព្យ​ឡើយ ប៉ុន្តែអ្វីៗគេបាន​ព្យាយាមធ្វើតាមពាក្យសន្យាកាលពី​នៅ​ប្រតិព័ទ្ធគ្នា ។
​គេ​ទាំង​ពីរបាន​បើកហាង​លក់​សម្លៀកបំពាក់ និង គ្រឿងសម្អាង ឈ្មោះ NY Goodsshop ក្នុងស្រុក​មឿង ខេត្ត​សុរិន្ទ ជាប់​ព្រំដែន​ថៃ​-​កម្ពុជា ។

នាង អន ពោលថាៈ «ពេលដែលត្រូវកាត់ជើង នាងខ្ញុំគិតអ្វីមិនចេញទេ ជីវិតងងឹតឈឹង, ម្តាយបានអនិច្ចកម្ម​ជាយូរមកហើយ ឪពុកទៅមានប្រពន្ធថ្មីទៀត ឯជីវិតខ្ញុំត្រូវភពប្រទះពិការជើងទៀត ហើយថែមទាំងគ្មាន​ញាតិសន្តាន ក្រៅតែពីបង វីរៈភុន ម្នាក់គត់ដែលធ្លាប់កម្សត់កម្រជាមួយគ្នា តែនាងខ្ញុំគិតថា គាត់មិនអាចមក វេទនាជាមួយជនពិការដូចនាងឡើយ តែទីបំផុតបេះដូងគាត់ល្អណាស់ បុរសលើលោកបើល្អចឹង មិនដឹង​យ៉ាងណាទេ ?» ។

​ការ​លើកយក​ជីវិត​គូស្នេហ៍​ទាំងពីរ​មក​បរិយាយ​នេះ  មិនមែន​មានន័យថា លើកខ្ញុំលើកសរសើរ​តែ​ជនជាតិ​គេ តែ​នេះ​ជា​គំរូ​នៃ​ក្តី​ស្រឡាញ់​ចំពោះ​មនុស្ស​ទូទាំង​ពិភពលោក ទោះជា​ប្រពន្ធ​ក៏ដោយ ប្តី​ក៏ដោយ ដែល​ត្រូវ​ពិការ​អវយវៈ ក៏​ចិត្ត​នៅតែ​មិន​វៀចវេរ គឺ​«​ស្មោះស្ម័គ្រ​» ជានិច្ច ៕

(មតិឈុន)

Related