បុរស​ម្នាក់ និង​ភេទ​ទី​៣​ម្នាក់​ត្រូវ​ចាប់ខ្លួន​ពីបទ សេព​-​ជួញ​ដួ​គ្រឿងញៀន​

​ខេត្ត​ព្រះសីហនុ​៖ បុរស​ជន​ម្នាក់ និង​ភេទ​ទី​៣​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​ព្រះសីហនុ​ធ្វើការ​ឃាត់ខ្លួន ជា​បន្តបន្ទាប់​ខណៈពេល​ពួកគេ​កំពុង​ចែកចាយ និង សេព​គ្រឿងញៀន​។ ការចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​២២ និង​០០​នាទី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ត្រង់ចំណុច​ភូមិ​១ សង្កាត់​លេខ​១ ក្រុង ខេត្ត​ព្រះសីហនុ​។​

លោក​វរ​សេនី​យ៏​ត្រី សួស សិលា នាយការិយាល័យ​ប្រឆាំង​បទល្មើស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ការចាប់​ឃាត់ខ្លួន​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​កម្លាំង​របស់លោក​ធ្វើការ​ស៊ើបអង្កេត​អស់​ជាច្រើន​សប្តាហ៍​កន្លងមក​នោះ ទើប​រហូតដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង​២២ និង​០០​នាទី​ខណៈពេល​ជនសង្ស័យ កំពុង​ធ្វើ​សកម្មភាព​ចែកចាយ ទើប​ឃាត់ខ្លួន​តែម្តង​។​

​ជនសង្ស័យ​មានឈ្មោះ ព្រុំ រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ត្រង់ចំនុច​ភូមិ​០១ សង្កាត់​លេខ​០៤ ក្រុង ខេត្ត​ព្រះសីហនុ​ដក​ហួត​បាន​នូវ​វត្ថុតាង​មួយចំនួន​រួមមាន ថ្នាំញៀន ប្រភេទ មេ​តាំ​ហ្វេ​តា​មិន ICE​ចំនួន​០៦​តូច​កញ្ចប់​ស្មើនឹង​១.១៥ គ្រាម ទូរស័ព្ទ​២​គ្រឿង​។ បន្ទាប់មក​ឈានទៅ​ឃាត់ខ្លួន​បុរស​ភេទ​ទី​៣​ម្នាក់ទៀត​ឈ្មោះ ជា អូន ភេទ ប្រុស​(​ភេទ​ទី​០៣)​ដក​ហួត​បាន​នូវ​វត្ថុតាង​មួយចំនួន​រួមមាន ថ្នាំញៀន ប្រភេទ មេ​តាំ​ហ្វេ​តា​មិន ICE ចំនួន​០១​តូច​កញ្ចប់​ស្មើនឹង​០.៥៦ គ្រាប់​។

បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់​ទៅតាម​និតិ​វិធី​ច្បាប់​៕​សមុទ្រ​ខៀវ​

KA-14-02-2016-10 KA-14-02-2016-11 KA-14-02-2016-12