អារម្មណ៍​ពេល Crush ផ្ញើ​សារ​ “អរុណ​សួស្ដី”​

អារម្មណ៍​ពេល Crush ផ្ញើ​សារ​ “អរុណ​សួស្ដី”​

អ្នក​ Crush លើ​មនុស្ស​ណា​ម្នាក់​ ទើប​យល់​អារម្មណ៍​បែប​នេះ​ ថា​ពិត​ជា​រំភើប​ប៉ុណ្ណា​ពេល​ឃើញ​ សារ “អរុណ​សួស្ដី​​”ទាំង​ព្រឹក​ព្រហាម​ ពី​មនុស្ស​ដែល​ខ្លួន​​លួច​ស្រលាញ់​។

 

កញ្ញា ចរិយា និស្សិត​ឆ្នាំ​ទី​៤​នៃ​សកល​វិទ្យាល័យ​វេស្ទើន​ បាន​ឲ្យ​ដឹង​ថា​ ពេល​ងើប​ព្រលឹម​ឡើង​ឃើញ​ប្រអប់​សារ​មិនទាន់​ដឹង​ថា​ជា​នរណា​នៅ​ឡើយ​ ប៉ុន្តែ​គ្រាន់​តែ​ឆែក​ឃើញ​ឈ្មោះ​ Crush ភ្លាម​អារម្មណ៍​ទៅ​សមុទ្រ​បាត់​ហើយ។

 

អារម្មណ៍​ពេល Crush ផ្ញើ​សារ​ “អរុណ​សួស្ដី”​

 

“ធម្មតា​ពេល​ភ្ញាក់​ពី​គេង​ ខ្ញុំ​តែង​ទាញ​ទូរស័ព្ទ​មក​មុន​គេ គឺ​ចាប់​បើក​ wifi ហើយ​លេង​ហ្វេសប៊ុក គាប់​ជួន​ឃើញ​​មាន​ប្រអប់​សារ​មួយ​ ក៏​ឆែក​មើល​ Oh My God ​Crush​ខ្ញុំ​ផ្ញើ សារ​ អរុណ​សួស្តី​ មក​…រំភើប​ណាស់​បង​ លួច​ឆ្ងល់​ក្នុង​ចិត្ត​ដែរ​គេ​កើត​អី​បាន​ផ្ញើ​សារ​មក​ ចិត្ត​មួយ​ទៀត​​គិត​ថា តិច​គេ​មាន​ចិត្ត​លើ​យើង​វិញ​ដែរ​អី​ទៅ​ ហិហិហិ​”។ ចរិយា ថ្លែង​មក​កាន់​ Sabay។

 

មិន​ខុស​គ្នា​ដែរ​លោក​ បញ្ញា និស្សិត​ទើប​បញ្ចប់​ឆ្នាំ​សិក្សា​នៅ​សកលវិទ្យាល័យ​បញ្ញា​សាស្រ្ត​ថ្លែង​ទាំង​ទឹក​មុខ​ញញឹម​​​​ថា​ ៖ “ខ្ញុំ​មក​ដល់​ពេល​នេះ​ស្រលាញ់​ស្រី​​និង​មាន​សង្សារ​ច្រើន​រួច​មក​ហើយ​។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​​ក៏​តែង​មាន​មនុស្ស​សំខាន់​ម្នាក់​ដែល​គិត​ថា​នឹង​ចង់​ដើរ​លើ​ផ្លូវ​ជីវិត​ជាមួយ​គ្នា​រហូត​ដល់​ចាស់​ដែរ​ នារី​ម្នាក់​នោះ​ ខ្ញុំ​បាន​លួច​ស្រលាញ់​២​ឆ្នាំ​ហើយ​​ព្រោះ​ពួក​យើង​ធ្វើ​ការ​ជាមួយ​គ្នា​។ គាប់​ជួន​អី​ម្សិលមិញ​នេះ​តែ​ម្ដង​ គ្រាន់​តែ​ងើប​ពី​គេង​ភ្លាម​ នាង​ផ្ញើ សារ​មក​ថា​ អរុណ​សួស្តី ឆាប់​ភ្ញាក់​ឡើង​ទៅ​ធ្វើ​ការ​ និយាយ​ពី​ថា​អរ​ស្ទុះ​ចង់​បាក់​គ្រែ​ មិន​រំភើប​ម៉េច​កើត​បង​បើ​ Crush លើ​គេ​២ឆ្នាំ​ហើយ​”។

 

អា​មួយ​ កូន​កាត់​ចិន​ លក់​ចាប់ហួយ​នៅ​ផ្សារ​អូឬស្សី​ ប្រាប់​ sabay ទាំង​អស់​សំណើច​ថា​ បើ​នឹក​ដល់​ពាក្យ​ថា Crush នាង​នឹក​មនុស្ស​ម្នាក់​ភ្លាម ​​​។ ពាក្យ​ “អរុណ​សួស្តី” ​​ ដែល​ Crush បាន​ផ្ញើ​មក​​នាង​​ យ៉ាង​តិច​ណាស់​ក៏​ឆែក​មើល​ឡើង​វិញ​ចង់​១០​ដង​ដែរ​​។ អាមួយ​ អះអាង​ថា​នេះ​ហើយ​អារម្មណ៍​អ្នក​​លួច​ស្រាលាញ់​គេ​តែ​ម្ខាង​។

 

ចុះ​ប្រិយមិត្ត​ផ្សេងទៀត​​ធ្លាប់​ Crush លើនរណា​ម្នាក់​ពេល​គេ​និយាយ​បែប​ហ្នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ?

 

អត្ថបទ៖ ថា ម៉ាលីដា