កម្មវិធី​កាត់​ត​វីដេអូ​​៥​លើ​ iPhone អត់​ចេះ​ IT ក៏​អាច​ប្រើ​បាន

កម្មវិធី​កាត់​ត​វីដេអូ​​៥​លើ​ iPhone អត់​ចេះ​ IT ក៏​អាច​ប្រើ​បាន

វីដេអូ​ដែល​អ្នក​ថត​​រួច​ប្រហែល​ជា​មិន​សូវ​ស្អាត ដែល​ទាមទារ​ការ​កាត់​ត​បន្ថែម Effect  ផ្សេងៗ ដើម្បី​​ឱ្យ​កាន់​តែ​ទាក់ទាញ។  បើ​ដូច្នេះ​គួរ​តែ​សាក​ល្បង​កម្មវិធី​កាត់​ត​វីដេអូ​ល្បីៗ​លើ iPhone ដែល​ណែនាំ​ដោយ​អ្នក​ជំនាញ។ ​

 

កម្មវិធី​កាត់​ត​វីដេអូ​​៥​លើ​ iPhone អត់​ចេះ​ IT ក៏​អាច​ប្រើ​បាន

 

លោក សុធា ដែល​ជា​​​អ្នក​ជំនាញ​បង្កើត​វិបសាយ​រយៈ​ពេល​យូរ​ឆ្នាំ​​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ណែនាំ​កម្មវិធី​កាត់​ត​វីដេអូ​លើ iPhone ល្អ​និង​ងាយ​ប្រើ​ ៥​ប្រភេទ ធ្វើ​ឱ្យ​វីដេអូ​ឱ្យ​រឹត​តែ​ស្អាត​និង​​កាន់​តែ​ទាក់ទាញ បើ​ទោះ​បី​គ្មាន​ជំនាញ IT ក៏​ដោយ។ ​

 

១. Magisto

Magisto អាច​ឱ្យ​អ្នក​សាកល្បង​ជាមួយ​ការ​កាត់ត​វីដេអូ​បែប​មូលដ្ឋាន ដោយ​អាច​បន្ថែម Transitions ដាក់​ភ្លេង​​ Backgroud ​អាច​កែ​ច្នៃ​និង​កាត់​ត​សំឡេង​បាន​ទៀត។

 

កម្មវិធី​កាត់​ត​វីដេអូ​​៥​លើ​ iPhone អត់​ចេះ​ IT ក៏​អាច​ប្រើ​បាន

 

ទាញ​យក​: Magisto 

 

២. Cute CUT

កម្មវិធី​នេះ​មាន Tool  ពិសេសៗ​សម្រាប់​គូរ​និង​លម្អ​លើ​វីដេអូ​របស់​អ្នក​រហូត​ដល់​ទៅ​ជាង ៣០ប្រភេទ ដោយ​អាច​បន្ថែម Effect, Texture និង​ស្រមោល​​​​ជា​ដើម​បាន។

 

កម្មវិធី​កាត់​ត​វីដេអូ​​៥​លើ​ iPhone អត់​ចេះ​ IT ក៏​អាច​ប្រើ​បាន

 

ទាញ​យក​: Cute CUT

 

៣. Splice

អ្នក​មិន​ត្រឹម​តែ​អាច​ប្រើ Splice សម្រាប់​កាត់​ត​វីដេអូ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាច​បង្កើត​វីដេអូ​លក្ខណៈ Slideshow បាន​ផង​ដូចគ្នា។

 

កម្មវិធី​កាត់​ត​វីដេអូ​​៥​លើ​ iPhone អត់​ចេះ​ IT ក៏​អាច​ប្រើ​បាន

 

ទាញ​យក​: Splice 

 

៤. Animoto Video Maker
Animoto Video Maker ជា​កម្មវិធី​កាត់​ត​វីដេអូ​ល្បី​មួយ​និយម​ប្រើ​ទាំង​លើ​កុំព្យូទ័រ​និង​ទូរសព្ទ ព្រោះ​វា​ងាយ​ស្រួល​ប្រើ​និង​មាន​មុខងារ​ល្អៗ​ជា​ច្រើន​សម្រាប់​កាត់ត​វីដេអូ ហើយ​ជាពិសេស​សម្រាប់​បង្កើត Slideshow ជា​រូប​ថត​រំលឹក​អនុស្សាវរីយ៍​បាន​ផង​ដែរ។

 

កម្មវិធី​កាត់​ត​វីដេអូ​​៥​លើ​ iPhone អត់​ចេះ​ IT ក៏​អាច​ប្រើ​បាន

 

ទាញ​យក​: Animoto Video Maker

 

៥. Cinefy – Special FX Studio
Cinefy មាន​មុខងារ​ពិសេសៗ អាច​ឱ្យ​ម្ចាស់ iPhone កាត់​ត​វីដេអូ បន្ថែម Effect ផ្សេងៗ​ដូច​ភាពយន្ត​ហូលីវូដ ដោយ​គ្រាន់​តែ​ប្រើ​មុខងារ FX។

 

កម្មវិធី​កាត់​ត​វីដេអូ​​៥​លើ​ iPhone អត់​ចេះ​ IT ក៏​អាច​ប្រើ​បាន

 

កម្មវិធី​កាត់​ត​វីដេអូ​​៥​លើ​ iPhone អត់​ចេះ​ IT ក៏​អាច​ប្រើ​បាន

 

ទាញ​យក​: Cinefy – Special FX Studio

 

អត្ថបទ៖ ប៉ែត ផាន់និត