មុនថ្ងៃ១៤ កុម្ភៈ កសិករម្នាក់នៅស្រុកគូលេន ត្រូវបានគេបាញ់សម្លាប់ និងកាំភ្លើង AK47

ព្រះវិហារ៖ មុនថ្ងៃ១៤កុម្ភៈ ជាទិវានៃក្តីស្រឡាញ់ សម្រាប់មនុស្ស ទូទាំងសកលលោក ក៏ដូចជាប្រជាជនកម្ពុជា ប៉ុន្តែបុរសជាកសិករម្នាក់ ពិតជាពុំបានទទួល សេចក្តីស្រឡាញ់ចំថ្ងៃនេះទេ គាត់បែរជារងនូវ ការបាញ់ប្រហារ ដ៏សាហាវពីសំណាក់ ខ្មាន់កាំភ្លើងបាញ់ប្រហារ ដោយអាវុធ AK47 បណ្តាលអោយស្លាប់ នៅម៉ោង៩៖២៦នាទី យប់ថ្ងៃទី១៣ ខែកុម្ភៈនៅចំណុចភូមិឈូក ឃុំត្បែង២ ស្រុកគូលែន ខេត្តព្រះវិហា។

បើតាមអ្នកភូមិឈូក បានអោយដឹងថា ករណីឃាតកម្មនេះ បង្កដោយជនមិន ស្គាល់អត្តសញ្ញាណ បានប្រើប្រាស់នៅអាវុធ ធន់ (AK47) ពួមស្ទាក់បាញ់ទៅ លើជនរងគ្រោះ ឈ្មោះ គី គឹម ភេទប្រុស អាយុ ២៩ឆ្នាំ និងមានមុខរប ជាកសិករចំត្រូវក្បាលពោះ បណ្តាលឲ្យស្លាប់នៅ នឹងកន្លែងតែម្តង។

អ្នកភូមិបាមបន្តទៀតថា ក្រោយពីបានបាញ់សម្លាប់ ជនរងគ្រោះជនល្មើសបាន រត់គេចខ្លួនបាត់ស្រមោល សមត្ថកិច្ចកំពង់ធ្វើការ ស្រាវជ្រាវនិងស្វែងរក កំណត់មុខសញ្ញាដើម្បី ចាប់ជនសង្ស័យមកផ្តន្ទាទោស៕

មុនថ្ងៃ១៤ កុម្ភៈ កសិករម្នាក់នៅស្រុកគូលេន ត្រូវបានគេបាញ់សម្លាប់ និងកាំភ្លើង AK47
មុនថ្ងៃ១៤ កុម្ភៈ កសិករម្នាក់នៅស្រុកគូលេន ត្រូវបានគេបាញ់សម្លាប់ និងកាំភ្លើង AK47

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត