ផឹកស៊ី​ស្រវឹង​បង្ក​ហិង្សា ត្រូវ​កម្លាំង​ កងរាជអាវុធហត្ថ​ខេត្ត​ ចាប់​ដុសក្អែល

ខេត្តបន្ទាយមានជ័យ ៖ ជន​បង្ក​ក្នុង​វង់​ផឹកស៊ី​ ចំនួន​២​នាក់ បាន​ធ្វើ​សកម្មភាព​ វាយតប់ ​ទៅ​លើ​ភាគី​ជា​ជន​រង​គ្រោះ​ម្នាក់​ ឲ្យ​រង​របួសធ្ងន់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ សង្កាត់​ទឹកថ្លា ចាប់​ក្របួច​ក​អាវ នាំ​យក​មក​ ស្នាក់​ការ​ បន្ទាប់​ពី​ទទួល​បណ្តឹង​ ពី​ជន​រង​គ្រោះ។ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ​ និង​ឈាន​ដល់​ការ​បង្ក្រាប​ ចាប់​ឃាត់ខ្លួន ​បាន​ទាំង​ ២​នាក់ នៅ​វេលា​ម៉ោង​៩​ព្រឹក ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ឯក ម៉ែ​ន ភី​រម្យ មេបញ្ជាការ​រង​ កងរាជអាវុធហត្ថ ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦  ជន​រង​គ្រោះ និង​ជន​បង្ក​ បាន​ផឹ​ស៊ី​ជាមួយ​គ្នា​ ក្នុង​នោះ មាន​បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ចូលរួម​ផឹកស៊ី​ ផង​ដែរ សរុប​មាន​គ្នា​ចំនួន ​៥​នាក់ នៅផ្ទះ​លក់​គ្រឿងសំណង់​ គង់ គឹ​ម​ទី ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ។​

ក្រោយ​ពី​ផឹកស៊ី​ស្រវឹង ​បុរស​ចំណាស់​ម្នាក់​នោះ​ បាន​ឲ្យ​ជន​បង្ក​ចាក់​ ស្រា​ឲ្យ​គាត់​ផង ពេល​នោះ ​ជន​បង្ក​ក៏​និយាយ​ទៅ​បុរស​ចំណាស់​នោះ ​ទាំង​ពាក្យ​សំដី​អសុរ​ស​ថា​ អញមិន​ចាក់​ស្រា​ ឲ្យ​អាឯង​ទេ ។

​ពេល​ឮដូច្នោះ ​ជន​រង​គ្រោះ​ឈ្មោះ​ ធឹ​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​បណ្តោះអាសន្ន​ នៅ​ភូមិ​កើតហេតុ ក៏​បាន​និយាយ​ថា ម្តេច​ឯង​និយាយ​ដូច្នោះ គាត់​អាច​បង្កើត ​ក្បាល​ឯង​បាន ពេល​នោះ​ជន​បង្ក​ម្នាក់ បាន​ស្ទុះ​មក​វាយ​ជន​រង​គ្រោះ យ៉ាង​ចាស់ដៃ បន្ទាប់​មក​បក្សពួក​គេ​ម្នាក់​ទៀត បាន​ស្ទុះ​ជួយ​ដាល់ និង​វាយ បណ្តាល​ឲ្យ​ ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ ។​

លោក​មេបញ្ជាការ​រង បាន​បញ្ជាក់​ថា ជន​បង្ក​ទាំង​២​នាក់​ ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ ម្នាក់​ឈ្មោះ ហោ  កា​រ៉ា​ន់ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ តុ​ប តេ​ង ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ នៅ​ភូមិ​កើតហេតុ​ ជាមួយ​គ្នា ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជន​ដៃដល់ ​ក៏​បាន​និយាយ​ថា ពួក​គេ​ពិតជា​បាន​ វាយ​ទៅ​លើ​ជន​រងគ្រោះ​ ពិតប្រាកដ​មែន តែ​នេះ​ក៏​ដោយសារ ​ជន​រង​គ្រោះ​ បាន​វាយ​ទៅ​លើ ​បក្សពួក​របស់​ខ្លួន​មុន​។​

លោក​ មេបញ្ជាការ​រង​ ក៏​បាន​បញ្ជាក់​ផង​ទៀត​ថា តែ​នេះ​គឺ​ដោយសារ​តែ ​ជន​បង្ក​មាន​គ្នា​២​នាក់ ​វាយ​ឲ្យ​ជន​រង​គ្រោះ​ របួសធ្ងន់ បច្ចុប្បន្ន​ជន​ដៃដល់​ ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ ​បាន​រៀបចំ​សំណុំរឿង ​បញ្ជូន​ទៅ​សាលាដំបូង​ ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​ តាម​និ​តិ​វិធី​ច្បាប់​៕

ផឹកស៊ី​ស្រវឹង​បង្ក​ហិង្សា ត្រូវ​កម្លាំង​ កងរាជអាវុធហត្ថ​ខេត្ត​ ចាប់​ដុសក្អែល

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត