រត់ Fun Run លើកទី៣ ទាក់ទាញអ្នក ចូលរួមជាង ២ពាន់នាក់

ភ្នំពេញ៖ ការរត់កម្សាន្ដ(Fun Run)ចម្ងាយ នៃកម្មវិធី «ស្ដ្រី និងកីឡា រត់ដើម្បីសេចក្ដីស្រលាញ់» លើកទី៣ ដែលរៀបចំដោយ គណៈកម្មាធិការស្រ្តី និងកីឡា អមដោយគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈម្សិលមិញនេះ បានទាក់ទាញចំនួនអ្នក ចូលរួមកើនដល់ជាង ២.៦០០នាក់ឯណោះ ។ នេះបើតាមការបញ្ជាក់ របស់លោកជំទាវ ម៉ក់ វណ្ណស៊ីថា ។

លោកជំទាវ ម៉ក់ វណ្ណស៊ីថា ប្រធានគណៈកម្មាធិការស្រ្តី និងកីឡា បានប្រសាសន៍ថា កម្មវិធី «ស្ដ្រី និងកីឡា រត់ដើម្បីសេចក្ដីស្រលាញ់» ឆ្នាំនេះទទួលបានការចូល រួមពីសំណាក់ប្រជាពលរដ្ឋ ពិសេសយុវជនច្រើនជាងឆ្នាំមុន គឺកើនឡើងដល់ជាង ២.៦០០នាក់ ។ នេះគឺជាជោគជ័យមួយ សម្រាប់ការរៀបចំក្នុង ថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់ ដែលគណៈកម្មាធិការស្រ្តី និងកីឡា ធ្វើឡើងដើម្បីបំផុសយុវជន ឲ្យស្គាល់ពីថ្ងៃបុណ្យនៃ សេចក្ដីស្រលាញ់ ឬថ្ងៃទី១៤ កុម្ភៈនេះ ។

លោកជំទាវ បានបញ្ជាក់ថា «គោលដៅនៃការបង្កើតកម្មវិធី «ស្ត្រី និងកីឡា រត់ដើម្បីសេចក្តីស្រឡាញ់» នេះ គឺដើម្បីបំផុសសកម្មភាព ស្ដ្រីឲ្យចូលរួមលេង កីឡាឲ្យបានច្រើន ស្របតាមទិសដៅ ឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡា Sea Games ។ ប៉ុន្ដែការរៀបចំនៅថ្ងៃទី១៤ ខែកុម្ភៈ គឺមិនមែនធ្វើឡើងដើម្បីអបអរថ្ងៃ Valentine day ដែលយុវជនភាគ ច្រើនយល់ច្រឡំថា ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃត្រូវប្រគល់ខ្លួន ប្រាណឲ្យគ្នានោះទេ» ។

«ផ្ទុយទៅវិញ គឺរៀបចំដើម្បីអបអរថ្ងៃ នៃសេចក្ដីស្រលាញ់ សាមគ្គីភាព មិត្តភាព និងផ្ដល់ឱកាសឲ្យ ស្ដ្រីចូលរួមលេងកីឡា ។ ម្យ៉ាងវិញទៀត គឺដើម្បីនាំយុវវ័យឲ្យលេងកីឡា ចៀសវាងការយកថ្ងៃទី១៤ កុម្ភៈ នោះទៅធ្វើអ្វីក្បត់នឹងប្រពៃណី ដែលជាការយល់ខុស របស់យុវវ័យមួយចំនួន នាពេលបច្ចុប្បន្ន» ។ នេះបើតាមការបន្ថែម របស់លោកជំទាវ ម៉ក់ វណ្ណស៊ីថា ។

ជាមួយគ្នានោះលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបញ្ជាក់បន្ថែមថា កម្មវិធី «ស្ដ្រី និងកីឡា រត់ដើម្បីសេចក្ដីស្រលាញ់» នេះ មិនត្រឹមតែជំរុញឲ្យមនុស្ស មានសុខភាពល្អនោះទេ គឺថែមទាំងបានអប់រំ ពួកគេឲ្យយល់ដឹងពីទិវា នៃសេចក្ដីស្រលាញ់ និងប្រើប្រាស់ពេលវេលាក្នុង ថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់នេះ ដោយសេចក្ដីត្រឹមត្រូវ តាមរយៈការបង្ហាញក្ដីស្រលាញ់ ចំពោះឱពុកម្ដាយ, ជីដូនជីតា, បងប្អូន និងមិត្តភ័ក្ដិប្រកបដោយ សេចក្ដីថ្លូវថ្នូរផងដែរ ៕

រត់ Fun Run លើកទី៣ ទាក់ទាញអ្នក ចូលរួមជាង ២ពាន់នាក់

រត់ Fun Run លើកទី៣ ទាក់ទាញអ្នក ចូលរួមជាង ២ពាន់នាក់

រត់ Fun Run លើកទី៣ ទាក់ទាញអ្នក ចូលរួមជាង ២ពាន់នាក់

រត់ Fun Run លើកទី៣ ទាក់ទាញអ្នក ចូលរួមជាង ២ពាន់នាក់

រត់ Fun Run លើកទី៣ ទាក់ទាញអ្នក ចូលរួមជាង ២ពាន់នាក់