អា​ល្ហឺ​ម៉​ង់​គាំពារ​ការជួសជុល​ប្រាសាទបុរាណ​ក្រៅ​តំបន់​អង្គរ​

Doliprane TVC

​ប្រទេស​អាឡឺម៉ង់​បាន​អះអាងថា ខ្លួន​មាន​គម្រោង​ជួយ​កម្ពុជា​លើ​កិច្ចការ​ថែទាំ និង គាំពារ​ប្រាសាទបុរាណ ដែលមាន​សភាព​ទ្រុឌទ្រោម​សំដៅ​ថែរក្សា និង អភិរក្ស​វប្បធម៌​ខ្មែរ​ឲ្យ​ស្ថិតនៅ​គង់វង្ស​ឋិតថេរ​យូរអង្វែង ។

អា​ល្ហឺ​ម៉​ង់​គាំពារ​ការជួសជុល​ប្រាសាទបុរាណ​ក្រៅ​តំបន់​អង្គរ​

គម្រោងការ​នេះ ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​នៅក្នុង​ជំនួប​មួយ​រវាង​ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ និង លោក Joachim Baron von Marschall ឯកអគ្គរាជទូត​អាឡឺម៉ង់​ប្រចាំ​កម្ពុជា​នៅ​ទីស្តីការក្រសួង​វប្បធម៌​កាល ពី​ដើមខែ​កុម្ភៈ​នេះ ។

អា​ល្ហឺ​ម៉​ង់​គាំពារ​ការជួសជុល​ប្រាសាទបុរាណ​ក្រៅ​តំបន់​អង្គរ​

ភាគី​ទាំង​ពីរបាន​ឯកភាព និង ពិភាក្សា​លំអិត​ពី​នីតិវិធី​នានា​ដើម្បី​ឈានទៅ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​កិច្ចសហប្រតិបត្តិការ ថែរក្សា​ការពារ និង គ្រប់គ្រង​សំណង់​ប្រាសាទបុរាណ និង រមណីយដ្ឋាន​បុរាណ​ខ្មែរ ដែល​មិនទាន់មាន​គម្រោង​គាំពារ ។

អា​ល្ហឺ​ម៉​ង់​គាំពារ​ការជួសជុល​ប្រាសាទបុរាណ​ក្រៅ​តំបន់​អង្គរ​

ឯកឧត្តម ប្រាក់ សុ​ណ្ណា​រ៉ា អគ្គនាយក​បេតិកភណ្ឌ នៃ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ដែល​បាន​ស្រង់​សំដី​លំអិត​អំពី​លទ្ធផល​ក្នុងជំនួប​នោះបាន​ឲ្យ​ដឹងថា ក្រៅពី​កិច្ច​គាំពារ អភិរក្ស អ្នកជំនាញ​របស់​អាល្លឺម៉ង​នឹង​បណ្តុះបណ្តាល​ជំនាញ​អភិរក្ស​ជួសជុល​វត្ថុ​បុរាណ​ខ្មែរ​ដល់​មន្ត្រី​កម្ពុជា ដើម្បី​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ថែរក្សា​និង​អភិរក្ស វប្បធម៌​ខ្មែរ​នេះ ។

អា​ល្ហឺ​ម៉​ង់​គាំពារ​ការជួសជុល​ប្រាសាទបុរាណ​ក្រៅ​តំបន់​អង្គរ​

គម្រោង​កិច្ចសហប្រតិបត្តិការ​នេះ នឹង​អនុវត្តន៍​តែ​នៅ​តំបន់ ដែល​ស្ថិតនៅ​ក្រៅពី​តំបន់​អង្គរ ខេត្តសៀមរាប​និង​ខេត្តព្រះវិហារ​ប៉ុណ្ណោះ ។ កិច្ចពិភាក្សា នេះ​ផ្តោត​សំខាន់​លើ​កិច្ច​គាំពារ​អភិរក្ស​ប្រាសាទបុរាណ​ខ្មែរ ដោយ​ពិភាក្សាគ្នា​យ៉ាង​លំអិត​គ្រប់​និតិ​វិធី​អាច​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​ពាក់ព័ន្ធ​នឹង​វិស័យ​នៃ​ការជួសជុល​គឺ Culturall and Heritage នេះ ។

អា​ល្ហឺ​ម៉​ង់​គាំពារ​ការជួសជុល​ប្រាសាទបុរាណ​ក្រៅ​តំបន់​អង្គរ​

កិច្ចសហប្រតិបត្តិការ​ដើម្បី បង្កើន​កិច្ច​គាំពារ​ថែរក្សា និង គ្រប់គ្រង​រមណីយដ្ឋាន​បុរាណ​ខ្មែរ​នេះ ធ្វើឡើង​នៅពេល ដែល​ស្ថានីយ​បុរាណ​មួយចំនួន​ចាស់​ទ្រុឌទ្រោម ដោយសារ​វ័យ​ចំណាស់ បរិស្ថាន និង សកម្មភាព​លួច​កាប់​គាស់​បំផ្លិចបំផ្លាញ ហើយ​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នកស្រាវជ្រាវ និង ភ្ញៀវទេសចរ ដែល​ចូលមក​កម្ពុជា ។

អា​ល្ហឺ​ម៉​ង់​គាំពារ​ការជួសជុល​ប្រាសាទបុរាណ​ក្រៅ​តំបន់​អង្គរ​

លោក Joachim Baron von Marschall ឯកអគ្គរាជទូត​អា​លឺ្ល​ម៉​ង់​ប្រចាំ​កម្ពុជា​មានប្រសាសន៍ថា ការធ្វើការ​រួមគ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ជា​មធ្យោបាយ​ដ៏​ល្អ ដើម្បី​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ឲ្យ​នៅ​គង់វង្ស ។ លោក​បាន​បញ្ជាក់ថា គម្រោង​នេះ​មិនទាន់​កំណត់​ពេលវេលា​នៅឡើយ​នោះទេ ។

អា​ល្ហឺ​ម៉​ង់​គាំពារ​ការជួសជុល​ប្រាសាទបុរាណ​ក្រៅ​តំបន់​អង្គរ​

តាម​បញ្ជី​សារពើ​ភណ្ឌ​ស្ថានីយ៍​បុរាណ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ឲ្យ​ដឹងថា កម្ពុ​ជាមាន​ស្ថានីយ​បុរាណ​ជាង ៤០០០ នៅ​ទូទាំងប្រទេស ហើយ​កន្លងមកនេះ មាន​ស្ថាប័ន​អន្តរជាតិ​ដៃគូរ​អភិវឌ្ឍន៍ ដូចជា បារាំង ជប៉ុន កូរ៉េ ស្វី​ស ឥណ្ឌូណេស៊ី ឥណ្ឌា សហរដ្ឋអាមេរិក និង ចិន ជាដើម បាន​ជួយ​ជួសជុល​ប្រាសាទបុរាណ​ខ្មែរ​នេះ​ផងដែរ ៕​សុថា​ត់​