ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យ​ដឹងថា មានការភ្ញាក់​ផ្អើល​មួយនៅតាម​ផ្លូវ ខណៈ​បុរស​ចំណាស់​ម្នាក់​ជិះម៉ូតូ​សុខ​ៗ​ ក៏បាន​ដួល​​ម៉ូតូ​​ដែល​សង្ស័យថា អាច​កើតខ្យល់.គរ​ ដួលផ្កាប់​ទៅនឹងដីរបួស​​សន្លប់ភ្លាមៗនៅនឹងកន្លែង​​ កាលពីវេលាម៉ោង​០៧ និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៥ កុម្ភៈ ២០១៦ ស្ថិតនៅ​ចំណុច​ផ្លូវលេខ​១៥៦ កែងផ្លូវ​លេខ​២៥៧ ក្នុងសង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។

បុរស​រងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណ​ទេ តែ​មានអាយុប្រហែល​៦០​ឆ្នាំ ជិះម៉ូតូ​ម៉ាកវ៉េវ ពាក់ស្លាកលេខភ្នំពេញ 1K-3356 ដោយ​​ធ្វើ​ដំណើរ​​ក្នុង​ទិសដៅ​ពីលិច​ទៅកើត ​ហើយ​ត្រូវសាច់ញាតិ​អះអាងថា ទើបត្រឡប់មក​ពីផឹកកាហ្វេ ។ ក្នុងហេតុការណ៍នោះ ​ត្រូវ​ក្រុមគ្រួសារ​ដឹកបញ្ជូនជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ព្រះកុសុមៈ ។ គិតត្រឹមវេលាម៉ោង​០៨ និង​១០នាទីព្រឹក​ថ្ងៃដដែល​នេះ បុរស​រងគ្រោះខាងលើត្រូវបាន​ដឹងថា​ បានបាត់បង់​ជីវិតទៅហើយ ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។