ក្រុមហ៊ុន​ជប៉ុន​បង្ហាញ​អេក្រង់​ជំនាន់​ថ្មី​ អាច​បញ្ជាក់​ថា​ iPhone 7 ​មិន​ជ្រាប​ទឹក


ក្រុមហ៊ុន​ជប៉ុន​បង្ហាញ​អេក្រង់​ជំនាន់​ថ្មី​ អាច​បញ្ជាក់​ថា​ iPhone 7 ​មិន​ជ្រាប​ទឹក

ក្រុមហ៊ុន​ Japan Display ដៃគូ​ផ្គត់​ផ្គង់​សម្ភារៈ​អេក្រង់​​ឲ្យ​​ក្រុមហ៊ុន​ Apple បាន​បង្ហាញ​​អេក្រង់​ជំនាន់​ទី​ពីរ​របស់​ខ្លួន​ ដែល​អាច​បញ្ជាក់​បាន​ថា​ iPhone 7 ​អាច​នឹង​បំពាក់​បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក។

 

ក្រុមហ៊ុន​ជប៉ុន​បង្ហាញ​អេក្រង់​ជំនាន់​ថ្មី​ អាច​បញ្ជាក់​ថា​ iPhone 7 ​មិន​ជ្រាប​ទឹក

 

អេក្រង់​ជំនាន់​ថ្មី​នេះ​មាន​ឈ្មោះ​ថា​ “Pixel Eyes” ដែល​ជា​ប្រភេទ​អេក្រង់​ LCD។ ​អេក្រង់​ជំនាន់​ថ្មី​នេះ​មាន​កម្រាស់​ត្រឹម​តែ​ ០,៥ ​ម.ម​ ស្ដើង​ជាង​អេក្រង់​ជំនាន់​ទី​មួយ​ដែល​មាន​កម្រាស់​ ០,៨ ​ម.ម។ ក្រៅ​ពី​មាន​កម្រាស់​ស្ដើង​ជាង​មុន​គេ​ក៏​បាន​បំពាក់​ចំណុច​ពិសេសៗ​ដូច​ជា​ ​អាច​​ទទួល​ដឹង​នូវ​ការ​ចុច​ដោយ​ប្រើ​ប៊ិច​ដែល​មាន​ចម្ងាយត្រឹម​ ១​ម.ម​ ពី​អេក្រង់​ ដែល​ធ្វើ​ឲ្យ​កាន់​តែ​ងាយ​ស្រួល​សម្រាប់​ការ​សរសេរ​ និង​គូរ​រូប។

 

ចំណុច​ពិសេស​មួយ​ទៀត​​នោះ​គឺ​ អេក្រង់​នេះ​អាច​បញ្ជា​បាន​​ទោះ​បី​ជា​​ម្រាម​ដៃ​សើម​ក្ដី។ នេះ​​ហើយ​​ជា​អ្វី​ដែល​គេ​អាច​​ប៉ាន់​ស្មាន​បាន​ថា​​ក្រុមហ៊ុន​ Apple ​នឹង​ប្រើ​ប្រាស់​អេក្រង់​ “Pixel Eyes” នេះ​ដើម្បី​ផលិត​ iPhone ជំនាន់​ថ្មី​ដែល​នឹង​​មិន​ជ្រាប​ទឹក៕

 

ចុច​អាន៖ លេច​រាង iPhone 7 បំពាក់​កញ្ចក់ Super AMOLED និង​មាន​មុខងារ​ការ​ពារ​ជ្រាប​ទឹក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​​​​​​​​