ខែមករា ឆ្នាំ​២០១៦ ពន្ធដារ​ប្រមូលបាន ១១៦,៥៦​លាន​ដុល្លារ កើនឡើង​១០,០៦​ភាគរយ​

ភ្នំពេញ: ចំណូល​ពន្ធ​ប្រចាំ​ខែមករា ឆ្នាំ​២០១៦ មាន​ចំនួន ៤៦៦.២២៤,៤៨​លាន​រៀល ស្មើនឹង ១១៦,៥៦​លាន​ដុល្លារ បើ​ប្រៀបធៀប​ទៅនឹង​ខែមករា ឆ្នាំ​២០១៥ មានការ​កើនឡើង​ប្រមាណ ១០,០៦​ភាគរយ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន នៃ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ ប្រចាំ​ខែមករា ឆ្នាំ​២០១៦ ដែល​ធ្វើឡើង​ក្រោម​អធិបតី លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នា​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦​។ លោក គង់ វិបុល បានឱ្យដឹងថា ក្នុង​រយៈពេល​ដូចគ្នានេះដែរ ឃើញថា ក៏មាន​ការកើនឡើង​ផងដែរ នូវ​ចំនួន​ពន្ធ​-​អាករ តាម​ប្រភេទ​ពន្ធ​សំខាន់ៗ​មួយចំនួន ដូចជា ពន្ធលើប្រាក់បៀវត្ស​រ៍​កើនឡើង ៩,៥​ភាគរយ អាករ​លើ តម្លៃបន្ថែម​កើនឡើង​ប្រមាណ ១៣,៥​ភាគរយ និង​អាករ​ពិសេស​កើនឡើង​ប្រមាណ ៨៦,៦​ភាគរយ​។ ម្យ៉ាងទៀត​ចំណូល​ពន្ធ​តាម​សកម្មភាព​អាជីវកម្ម ក៏មាន​ការកើនឡើង​ស្ទើរតែ​ទាំងអស់ ក្នុងនោះ រួមមាន​៖ ផ្នែក​ផលិត​ភេសជ្ជៈ​កើនឡើង​ប្រមាណ ៥៨​ភាគរយ ផ្នែក​ផលិត​ថ្នាំជក់ កើនឡើង​ប្រមាណ ៦៨,៤​ភាគរយ ផ្នែក​ផលិត​គ្រឿង​ប្រើប្រាស់​កើនឡើង​ប្រមាណ ៤,៨​ភាគរយ ផ្នែក​សណ្ឋាគារ​និង​ផ្ទះសំណាក់ កើនឡើង​ប្រមាណ ១៥,៩​ភាគរយ ផ្នែក​ផលិត​គ្រឿង​អេឡិចត្រូនិក​កើនឡើង​ប្រមាណ ១៥៤​ភាគរយ ផ្នែក កសិកម្ម​កើនឡើង​ប្រមាណ ៨៧,២​ភាគរយ ផ្នែក​សេវា​សិក្សាអប់រំ​កើនឡើង​ប្រមាណ ៣០៨,៧​ភាគរយ ផ្នែក​ផលិត​យានយន្ត​កើនឡើង​ប្រមាណ ២៥,៨​ភាគរយ ផ្នែក​លក់​សម្ភារ​ការិយាល័យ​កើនឡើង​ប្រ មាណ ៣២,៩​ភាគរយ ផ្នែក​សេវា​ថែទាំ​សុខភាព​កើនឡើង​ប្រមាណ ១៨២​ភាគរយ ផ្នែក​ដឹកជញ្ជូន​និង​ទេស ចរណ៍​កើនឡើង​ប្រមាណ ២៤,៣​ភាគរយ និង​ផ្នែក​ផលិត​ម្ហូបអាហារ​កើនឡើង​ប្រមាណ ៥,២​ភាគរយ​។​

​លោក គង់ វិបុល បាន​អបអរសាទរ​ចំពោះ​ស្នាដៃ​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី ពន្ធដារ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រមូល​ចំណូល​ពន្ធ​ជូន​រដ្ឋ សម្រេចបាន​តាម​គោលដៅ​កំណត់ ក្នុង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦​។ ក​ឧ​ត្ត​ម​ក៏បាន​ជំរុញ​លើកទឹកចិត្ត​ដល់ ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធដារ​ទាំងអស់ ឱ្យ​បន្ត​ការយកចិត្តទុកដាក់​ក្នុង​ប្រមូល​ចំណូល​ពន្ធ​ជូន​រដ្ឋ ជា​បន្តទៀត​។ ដើម្បី​ប្រមូល​ចំណូល​ពន្ធ បាន​គ្រប់​តាម​ផែនការ​ច្បាប់​សម្រាប់​ឆ្នាំ​២០១៦ ក៏ដូចជា​ស​ម្រា ប់​ឆ្នាំ​បន្តបន្ទាប់​ខាងមុខ​ទៀត អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​បន្ត​អនុវត្តន៍​យ៉ាង​ម៉ឹងម៉ាត់​នូវ​គោ​លន យោ​បាយ​កែទម្រង់​ដ៏​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល និង​បាន​ដាក់ចេញ​នូវ​វិធានការ និង​ទិសដៅ អនុវត្តន៍​បន្ត​ដូចតទៅ​៖ បន្ត​អនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នូវ​យុទ្ធសាស្ត្រ កៀរគរ​ចំណូល​នេះ តាម​រយៈពេល​មធ្យមរ​បស់​រាជរដ្ឋាភិបាល និង​កម្មវិធី​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​៕ 

ខែមករា ឆ្នាំ​២០១៦ ពន្ធដារ​ប្រមូលបាន ១១៦,៥៦​លាន​ដុល្លារ កើនឡើង​១០,០៦​ភាគរយ​