តួ​​ស្រី​រឿង “បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍​” ទិញ​ផ្ទះ​ថ្មី​តម្លៃ​ជាង​ ៧​លាន​ដុល្លារ


តួ​​ស្រី​រឿង “បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍​” ទិញ​ផ្ទះ​ថ្មី​តម្លៃ​ជាង​ ៧​លាន​ដុល្លារ

កំពូល​​តារា​សម្ដែង​កូរ៉េ​ខាង​ត្បូង Song Hye Kyo បាន​ទិញ​អចលនទ្រព្យ​មួយ​នៅ​ក្នុង​តំបន់​ដែល​ថ្លៃ​បំផុត​ក្នុង​ទីក្រុង​សេអ៊ូល ដែល​មាន​តារា​ជា​ច្រើន​ស្នាក់​នៅ​ទី​នោះ​ដែរ។

 

តួ​​ស្រី​រឿង “បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍​” ទិញ​ផ្ទះ​ថ្មី​តម្លៃ​ជាង​ ៧​លាន​ដុល្លារ

ថ្មី​​ៗ​នេះ បណ្ដាញ​ព័ត៌មាន Star Today របស់​កូរ៉េ​ខាង​ត្បូង​បាន​ចុះ​ផ្សាយ​ថា តារា​សម្ដែង​ល្បី​ឈ្មោះ Song Hye Kyo បាន​ចំណាយ​លុយ ៩​ពាន់​លាន​វ៉ុន (៧,៤ លាន​ដុល្លារ) ដើម្បី​ទិញ​ភូមិគ្រឹះ​លំដាប់​ខ្ពស់​មួយ​​នៅ​តំបន់ Samsungdong ទីក្រុង​សេអ៊ូល។ ប្រភព​ព័ត៌មាន​នេះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​នេះ​គឺ​ជា​តំបន់​ដែល​មាន​​តម្លៃ​ថ្លៃ​ជាង​គេ​នៅ​ក្នុង​ទីក្រុង។

 

តួ​​ស្រី​រឿង “បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍​” ទិញ​ផ្ទះ​ថ្មី​តម្លៃ​ជាង​ ៧​លាន​ដុល្លារ

គេហដ្ឋាន​ថ្មី​របស់ តារា​សម្ដែង​វ័យ ៣៤​ឆ្នាំ​មាន​ទំហំ ៥៩១ម៉ែត្រ​ការ៉េ​ មាន​កម្ពស់​២​ជាន់ និង​ត្រូវ​បាន​សន្តិសុខ​យាមកាម​២៤​ម៉ោង។ ជាមួយ​នឹង​ការ​ក្លាយ​ជា​ម្ចាស់​របស់​គេហដ្ឋាន​ថ្មី​ដ៏​ស្កឹមស្កៃ​នេះ ដៃ​គូ​របស់ Rain ក្នុង​រឿង “បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍” ក៏​បាន​ក្លាយ​ជា​អ្នក​ជិត​ខាង​ជាមួយ​នឹង​កំពូល​តារា​ផ្សេង​ទៀត​ដែរ​ដូច​ជា Jun Jihyun, Lee Byung Hun ព្រម​ទាំង​អ្នក​នយោបាយ​និង​ម្ចាស់​ក្រុមហ៊ុន​ ធំៗ​ដទៃ​​ជា​ច្រើន​ទៀត៕

 

ចុចអាន៖នៅ​ចាំ​ក្មេង​ប្រុស​ដើរ​តួ គីម តាក់​គូ ពី​ក្មេង​បាន​ទេ?

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖koreatimes