ស្រី​ស្អាត ណា សាឌី ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ឲ្យ​បាន​ជោកជាំ

ស្រី​ស្អាត ណា សាឌី ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ឲ្យ​បាន​ជោកជាំ

តារា​សម្ដែង​ស្រី​ថ្មី និង​ជា​អតីត Freshie Girl កញ្ញា ណាសាឌី បាន​បង្ហើប​ប្រាប់​រឿង​មួយ​ចំនួន​ដែល​ធ្វើឲ្យនាង​​មិន​អាច​ទទួល​ថត MV បាន​ ក្នុង​នោះ​ដោយ​សារ​តែ​​រវល់​នឹង​ការ​សិក្សា និង​មមាញឹក​ក្នុង​ការ​បំពេញ​ការងារ​ជា​ពិធី​ការិនី​ជា​ដើម​។

 

ស្រី​ស្អាត ណា សាឌី ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ឲ្យ​បាន​ជោកជាំ

 

“តាម​ចិត្ត​នាង​ខ្ញុំ​ចង់​តែ​ទទួល​ថត​គ្រប់​ទាំងអស់​ការងារ​សិល្បៈ តែ​ធ្វើ​ទៅ​មិន​កើត​ទេ​បង ព្រោះ​ការងារ​រៀន​សូត្រ​ខ្ញុំ​មិន​អាច​ចោល​បាន​ទេ ដូចនេះ​ហើយ​ទើប​គ្មាន​ឱកាស​បាន​ចេញ​សម្ដែង​ចម្រៀង​ខារ៉ាអូខេ​ច្រើន​ដូច​គេ។ តែក្នុង​ពេល​ខាង​មុខ​នេះ​ខ្ញុំ​នឹង​ត្រៀម​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ឲ្យ​ស្ថានីយ​ទូរទស្សន៍​បាយ័ន។”​

 

តារា​ស្រី​វ័យ ២០ ឆ្នាំ​ខាង​លើ​ បាន​បន្ថែម​ដែរ​ថា ​នាង​ពិតជា​ចង់​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នេះ​ឲ្យ​បានជោគជាំ ប៉ុន្តែ​មិន​អាច​បែងចែក​ពេល​វេលា​បាន​ឡើយ ព្រោះ​​ការ​សិក្សា​ក៏​មាន​សារសំខាន់​ខ្វះ​មិន​បាន​ដូចគ្នា។

 

និស្សិត​ឆ្នាំ​ទី២ ផ្នែកហិរញ្ញវត្ថុ និង​ធនាគារ​នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​រៀបរាប់​បន្ត​ថា ​កន្លង​មក​មាន​អ្នក​ដឹកនាំ​មួយ​ចំនួន​បាន​ទាក់ទង​សម្ដែង​ក្នុង MV និង​រឿងភាពយន្ត​មួយ​ចំនួន​​ដែរ។ ហើយ​ទើប​តែ​ពេល​នេះ​ទេ ​ដែល​ស្រី​ស្អាត​រូប​នេះ​ព្រម​​ទទួល​ ព្រោះ​រយាល​ពី​ការ​សិក្សា​ខ្លះ​ៗ។ “ពេល​បញ្ចប់​ការ​សិក្សា​ខ្ញុំ​នឹង​ចាប់​យក​អាជីព​ជា​អ្នក​សិល្បៈ​នេះ​ឲ្យ​ពេញ​ដៃ​ពេញ​ជើង តែ​ពេល​នេះ​មិន​ទាន់​ទេ (សើច)”។

 

ស្រី​ស្អាត ណា សាឌី ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ឲ្យ​បាន​ជោកជាំ

 

បច្ចុប្បន្ន ណាសាឌី គឺជា​ពិធី​ការិនី​អាន​ព័ត៌មាន​កម្សាន្ត​របស់​ស្ថានីយ​ទូរទស្សន៍ TVB ហើយ​ក៏​ជា​អតីត Freshie Girl បាន​ជាប់​​ក្នុង​ចំណោម Top 10 ដែរ៕

 

ស្រី​ស្អាត ណា សាឌី ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ឲ្យ​បាន​ជោកជាំ

 

ស្រី​ស្អាត ណា សាឌី ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ឲ្យ​បាន​ជោកជាំ

 

អត្ថបទ៖ទ្រី រ៉ាវី
រូបភាព៖ផ្ដល់ឲ្យ