បើឃើញសញ្ញាទាំងនេះកុំបណ្តោលយូរ ត្រូវទៅពិនិត្យភ្លាម

មនុស្សវ័យក្មេងជាញឹកញាប់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីក នៅពេលដែលជំងឺនេះឈានដល់ដំណាក់កាលចុងក្រោយ។ ដោយសារតែរោគសញ្ញានៃជំងឺនេះ ត្រូវបានគេច្រឡំថាជាជំងឺទូទៅ។
 
បើឃើញសញ្ញាទាំងនេះកុំបណ្តោលយូរ ត្រូវទៅពិនិត្យភ្លាម
លោក Siobhan Dunn ជាសហប្រតិបត្តនៃអង្គការ Charity Teennage Cancer Trust បានមានប្រសាសន៍ថា «មនុស្សវ័យក្មេងត្រូវមានការអប់រំពីសញ្ញានៃការកើតជំងឺមហារីក ដើម្បីធានាថា ពួកគេអាចស្វែងរកជំនួយទាន់ពេល ពេលដែលរកឃើញជំងឺដំណាក់កាលដំបូង»។ មិនតែប៉ុណ្ណោះ ចំនួន ១ ភាគ ៣ នៃមនុស្សវ័យក្មេងដែលត្រូវបានគេរកឃើញមានជំងឺហារីកដំណាក់កាលចុងក្រោយ។
ជំងឺមហារីកចំពោះមនុស្សវ័យក្មេងជាញឹកញប់គឺ មានការលំបាក់ក្នុងណាស់ក្នុងការស្វែងរក។ នៅក្នុងប្រទេស អង់គ្លេស ជារៀងរាល់ឆ្នាំប្រហែលជា ២.៥០០ នាក់ ដែលមានអាយុ ១៣ ទៅ ២៤ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីក។
បើយោងតាមអង្គការ charity Cancer Trust ចំនួន ១ ភាគ ៣ នៃមនុស្សវ័យក្មេងទាំងនោះគួរតែទៅជួបគ្រូពេទ្យយ៉ាងហោចណាស់ ៣ ដងដើម្បីកំណត់អត្តសញ្ញាណនៃជំងឺនេះ។
បើយោងតាមអ្នកជំនាញជំងឺមហារីក ក្មេងវ័យជំទងត្រូវប្រឈមមុននឹងបញ្ហាជំងឺមហារីកជាញឹកញាប់មាន ៥សញ្ញា ដែលធ្វើឲ្យគ្រូពេទ្យងាយយល់ច្រឡំថា ជាជំងឺទូទៅ។
-ឧស្សាហ៍មានការឈឺចាប់ក្នុងរាងកាយ
-ឡើងដុំសាច់ (ដុំពក)
-ស្រក់ទម្ងន់ភ្លាមៗ ដោយមិនដឹងមូលហេតុ
-មានអារម្មណ៍អស់កម្លាំងខ្លាំង
-មានការផ្លាស់ប្តូរប្រជ្រុយនៅលើស្បែក
អ្នកស្រីវេជ្ជបណ្ឌិត Angel Edgar នៅវិទ្យាស្ថាន Cancer Research ចក្រភពអង់គ្លេស បានមានប្រសាសន៍ថា «ការពន្យាពេលទៅពិនិត្យសុខភាពរបស់មនុស្សវ័យជំទង គឺជាកត្តាមួយដែលរួមចំណែកធ្វើឲ្យពួកគេមានអត្រានៃការស្លាប់ ច្រើនជាងមនុស្សចាស់ដែលស្លាប់ដោយជំងឺមហារីក»។ អ្នកស្រីបានបញ្ជាក់ទៀតថា ការរកឃើញជំងឺនេះជារៀងរាល់ឆ្នាំ អាចជួយឲ្យការព្យាបាលជំងឺមហារីកបានល្អប្រសើរជាងមុន៕
ដោយ៖ Seng hong
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • បើឃើញសញ្ញាទាំងនេះកុំបណ្តោលយូរ ត្រូវទៅពិនិត្យភ្លាម