ក្មេង​ស្រី​ពិការ​ភ្នែក​​ ធ្វើ​​កាត​ Valentine ជូន​មិត្ត​រួម​ថ្នាក់ មនុស្ស​គ្រប់​គ្នា​​ទប់​​ទឹក​ភ្នែក​​មិន​បាន​


ក្មេង​ស្រី​ពិការ​ភ្នែក​​ ធ្វើ​​កាត​ Valentine ជូន​មិត្ត​រួម​ថ្នាក់ មនុស្ស​គ្រប់​គ្នា​​ទប់​​ទឹក​ភ្នែក​​មិន​បាន​

ក្មេង​ស្រី​ វ័យ​ ៨​ឆ្នាំ​ ពិការ​ភ្នែក​ម្នាក់​ មក​ពី​ក្រុង Seattle សហរដ្ឋអាមេរិក​ បាន​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​រំភើប​ចិត្ត​ ទប់​ទឹក​ភ្នែក​ពុំ​បាន បន្ទាប់​ពី​នាង​​បាន​ធ្វើ​កាត Valentines ជូន​មិត្តភ័ក្ដិ​​កាល​ពី​ថ្ងៃ​១៤ កុម្ភៈ​ កន្លង​ទៅ ។

 

ក្មេង​ស្រី​ពិការ​ភ្នែក​​ ធ្វើ​​កាត​ Valentine ជូន​មិត្ត​រួម​ថ្នាក់ មនុស្ស​គ្រប់​គ្នា​​ទប់​​ទឹក​ភ្នែក​​មិន​បាន​
 

​​ Amelia ​ដែល​ជា​សិស្ស​ពិការ​ភ្នែក​​​រៀន​ថ្នាក់​ទី​ពីរ បាន​ធ្វើ​​កាត​រាង​បេះ​ដូង​​​ជូន​ពរ​ក្ដី​ស្រលាញ់​​ ជូន​ទៅ​ដល់​មិត្ត​រួម​ថ្នាក់​ ២៥​នាក់​របស់​នាង ដោយ​មាន​​សរសេរ​ជា​សំណេរ​ Braille (សំណេរ​អក្សរ​ចោះ​ៗ​​របស់​មនុស្ស​​ពិការ​ភ្នែក​) ​ភ្ជាប់​ជា​មួយ​សារ​​​នៃ​ក្ដី​ស្រលាញ់​​​ក្នុង​កាត​នី​មួយ​ៗ។ ដោយ​មាន​​ជំនួយ​​ពី​ម្ដាយ​របស់​នាង គឺ​អ្នក​ស្រី Gail បាន​ជួយ​សរសេរ​​សារ​ជា​អក្សរ​​ធម្មតា​​​ ដើម្បី​សម្រាយ​​ពី​គំនិត​ របស់ Amelia លើ​កាត​នី​មួយ​ៗ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​យល់។

 

សកម្មភាព​នោះ​​បាន​​ជំរុញ​ឲ្យ​ឪពុក​របស់​ Amelia រំភើប​​ចំពោះ​កិច្ច​ការ​របស់​កូន​ស្រី និង​​ថត​​រូប​​នោះ​​បង្ហោះ​លើ​ គេហទំព័រ Reddit។ រូប​ភាព​នោះ​ ត្រូវ​បាន​​គេ​ចូល​ទស្សនា​ជាង​ ៧​សែន​ដង ហើយ​មនុស្ស​ជា​ច្រើន​បាន​​សរសេរ​សាទរ ជា​អារម្មណ៍​រំភើប​​​​ចង់​ស្រក់​ទឹក​ភ្នែក ​​ចំពោះ​កិច្ច​ការ​របស់​ក្មេង​ស្រី​ ដែល​បាន​បង្ហាញ​​ពី​ក្ដី​ស្រលាញ់​របស់​នាង នា​ថ្ងៃ Valentine’s Day ៕

 

ក្មេង​ស្រី​ពិការ​ភ្នែក​​ ធ្វើ​​កាត​ Valentine ជូន​មិត្ត​រួម​ថ្នាក់ មនុស្ស​គ្រប់​គ្នា​​ទប់​​ទឹក​ភ្នែក​​មិន​បាន​
 

ចុចអាន៖ យុវជន​ម្នាក់​យក​ប្រាក់​សន្សំ​ជិត​មួយ​ឆ្នាំ​ ទិញ​ផ្កា​ជូន​​នារី​ទាំង​អស់​ក្នុង​ ថ្ងៃ​ Valentine’s Day

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail​​​​​​​​