ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ៖ ​យោង​តាម​ពាក្យបណ្តឹង​របស់​ធនាគារ​ ABA ​​ថា មាន​ជនជាតិ​បរទេសម្នាក់បម្រុង​​លួច​លេខ​កូដ​កាត​ ATM ចំនួន​២​កន្លែង​ផ្សេង​គ្នា​ ដែល​មា​នទី​តាំងនៅ​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ កាលពី​វេលា​ម៉ោង​ប្រហែល​៩​ព្រឹក​​ថ្ងៃ​ទី​១៣​ កុម្ភៈ ២០១៦ ​នៅ​ចំណុច​ភូមិ​​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប​ ទើប​កម្លាំង​កា​រិ​យា​ល​យ័​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​ការិ​យា​ល័យ​នគរបាល​អន្តោ​ប្រវេ​ស​ន៍​ការិយាល័យ​នគរបាល​អន្តរា​គម​ន៍ និងកម្លាំង​ប៉ុស្តិ៍​​សង្កាត់​ស្វាយ​ដង្គំនៃ​ស្នងការ​ខេត្ត បាន​នាំ​គ្នាចុះ​ប្រតិបត្តិការ​ភ្លាម​ៗ និងឃ្លាំចាំ​មើល​រហូត​ដល់​ម៉ោង​១១​ និង​៤០​នាទីយប់ថ្ងៃដដែល ទើបរក​ឃើញមុខសញ្ញា ។

​ជនសង្ស័យ​ គឺជា​​ជា​ជនជាតិ​បរទេស​ម្នាក់​ឈ្មោះទ្វី កូ​ស្សានី​​កូ​លៀវ ​អាយុ​២៨​ឆ្នាំ ​ជា​ជនជាតិប៊ុលការី ចូល​មក​កម្ពុជា​ជា​ភ្ញៀវ​ទេស
ច ។ រួចព្យាយាម​​គេច​ចេញពី​​កន្លែង​ទូ​​ATM​ភ្លាម​ៗ ហើយត្រូវ​​កម្លាំង​ជំនាញ​​តាម​​រក​ឃើញ​កំពុង​ព្យាយាម​លាក់​វត្ថុ​តាង​​ក្នុង​បន្ទប់ទឹក​នៃ​ភោ​ជនីយ​​ដ្ឋា​ន​ហូ​ម​ខុ​ក​ថែ​ល​​ក្បែរ​នោះ​ កំលាំង​យើង​ក៏​បាន​ឃាត់ខ្លួន​យក​មក​សួរនាំ​នៅ​ការិយាល័យ​នគរ​បាល​​ព្រហ្មទណ្ឌ​កំរិត​ស្រាល​តែ​ម្តង​ ។

ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា រូបគេ​បាន​ចូល​មក​ក្នុង​ខេត្តសៀមរាប​ចំនួន​២​លើក​លើក ​ទី​១-​នៅ​ថ្ងៃ​១៧ ​កក្កដា​ ២០១៥​ សំរាក​១០​យប់​ មិន​ចាំ​កន្លែង​ស្នាក់​នៅ ហើយ​ពុំ​បាន​ធ្វើ​សកម្មភាព​ទេ និង​លើក​ទី​២​-នៅ​ថ្ងៃ​ទី​១១​ កុម្ភៈ ​២០១៦ ដេក​នៅផ្ទះ​សំណាក់ ថន​សោភា​អង្គរ ស្ថិ​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប លុះដល់​ថ្ងៃ​១២  កុ​ម្ភៈ​ ទើប​រូបគេ​បាន​ដើរ​មើល​ទីតាំង​ទូរ​ATM បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៣​​ កុម្ភៈ ​២០១៦​នេះ ​ពេល​ព្រឹក​រូបគេ​បាន​ទៅ​ធ្វើ​សកម្មភាព​លួច  ប៉ុន្តែ​មិន​បាន​សំរេច​ដោយសារ​បំពាក់​ឧ​បករ​ណ៏​មិន​ត្រូវ​គ្នា​របស់​ទូរ​ATM​លេខ​៧៣ ជិត​សណ្ឋាគារ​កា​សា​ស្ថិត​នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប រួច​ក៏​បន្ត​លើក​ទី​២​ទៅ​ធ្វើ​សកម្មភាព​លួច​នៅ​មុខ​ពេទ្យ​ប​ង្អៃ​ក ទូរ​ATM​លេខ​២៧​ស្ថិត​នៅ​ភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ទើប​បំពាក់​ឧ​បករ​ណ៍ត្រូវ​ហើយ រូបគេ​អង្គុយ​ចាំ​ក្បែរ​នោះ លុះ​ក្រលេក​ឃើញ​សមត្ថកិច្ច​ក៏​ស្ទុះ​ទៅ​ដក​យក​ឧ​បករ​ណ៏​មក​វិញ​ហើយ​គេច​ចូល​ក្នុង​ទៅ​ក្នុង​បន្ទប់ទឹក​នៃ​ភោ​ជនី​ដ្ឋា​ន​ហូ​ម​ខុ​ក​ថែ​ល​ក្បែរ​នោះ កំលាំង​ជំនាញ​តាម​ចាប់​បាន ភ្លាម​ៗ​ព្រមទាំង​ដកហូត​វត្ថុ​តាង​របស់​ជន​ស​សង្ស័យ​បាន​ទាំងអស់​។