មនុស្សជាង២ពាន់នាក់ ចូល​រួម​រត់​ប្រណាំង​ក្នុង​កម្ម​វិធី «ស្រ្តី​​ និង​កីឡា រត់​ដើម្បី​សេចក្ដី​ស្រឡាញ់»

អ្នក​រត់​ប្រណាំង​បែប​សុខ​ភាព និង​អត្ត​ពលិកនៃ​ក្រុម​ជម្រើស​ជាតិសរុប​ជាង​២ពាន់​នាក់ ​ស៊ូ​ចំណាយ​ទាំង​ថវិកា និង​ពេល​វេលា ដើម្បី​​ចូល​រួម​រត់​ប្រណាំង​ក្នុង​កម្ម​វិធី «ស្រ្តី​​ និង​កីឡា រត់​ដើម្បី​សេចក្ដី​ស្រឡាញ់» នៅ​បរិវេណ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិល​មិញ ដើម្បី​ចូល​រួម​ដាស់​​តឿន ក៏​ដូច​ជា​អូស​ទាញ​​ និង​រារាំង​ដល់​​ក្រុម​យុវជនភ្លើត​ភ្លើន​​មួយ​ចំនួន កុំ​ឲ្យ​យក​ថ្ងៃ​នេះទិវា​នៃ​ក្តី​ស្រឡាញ់​នេះ ​ជា​ថ្ងៃ​លះ​បង់​ខ្លួន​ប្រាណ​ឲ្យ​គូ​រស្នេហ៍ ដែល​ប្រាស​ចាក​ឆ្ងាយ​ពី​ទំនៀម​ទម្លាប់​ខ្មែរ។
2
3
គេ​នៅ​មិនទាន់​ដឹង​ថា ការ​ចូល​រួម​ជួយ​ដាស់​តឿន​របស់​​មនុស្ស​ជាង​២ពាន់​នាក់​នេះ អាច​ដាស់​តឿន និង​ក្រោន​រំឭក​ដល់​យុវជន​ខ្មែរ​ឲ្យ​ចៀស​ឆ្ងាយ​ពី​ការ​​លះ​បង់​ខ្លួន​ប្រាណ​ដល់​គូ​ស្នេហ៍ ដើម្បី​បញ្ជាក់​ពី​ភាព​ស្មោះ​ស្ម័គ្រ តាម​បែបភ្លើត​ភ្លើន​ភ្លេច​ប្រពៃណី​ខ្លូនឯង​នេះ​ បាន​ប៉ុន្មាន​ភាគ​រយ​នោះ​ទេ  ប៉ុន្តែ គណៈកម្មាធិការ​​​ស្រ្តី​ និង​កីឡា និង​ក្រសួង​កិច្ចការ​នារី​​ ព្រម​ទាំង​ម្ចាស់​ឧបត្ថម្ភ ដែល​បាន​រួម​គ្នា​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​ឡើង នៅ​តែ​មាន​ការ​ជឿ​ជាក់​ថា ការ​ប្រកួត​នេះ នឹង​ក្លាយ​ជា​ចលករ​ដ៏​សំខាន់ ក្នុង​ការ​បង្វែ​ផ្នត់​គំនិតកូន​ខ្មែរ ឲ្យ​មើល​ឃើញ​ពី​ក្តី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ គឺ​មិន​មែន​​ការ​ដោះ​ដូរ​ខ្លួន​ប្រាណ បញ្ជាក់​ពី​ក្តីស្រឡាញ់​នោះ​ទេ។
1
លោក​ជំទាវ​ ម៉ក់ វណ្ណស៊ីថា ​ប្រធាន​គណៈកម្មាធិការ​​​ស្រ្តី​ និង​កីឡា​ ​បាន​ថ្លែង​ថា ​នៅ​ក្នុង​កម្ម​វិធី «ស្រ្តី​​ និង​កីឡា រត់​ដើម្បី​សេចក្ដី​ស្រឡាញ់» កាល​ពី​ព្រឹក​ម្សិល​មិញ​នោះ​ថា  ​ព្រឹត្តិការណ៍​នេះ​​មាន​មនុស្ស​ចូល​រួម​រត់​កម្សាន្ត​​ជាង​២៦០០​នាក់​ ហើយ​គោល​​បំណងសំខាន់​​របស់​យើង​​គឺ​​​បញ្ជាក់​ដល់​យុវជន​ យុវនារី​​ខ្មែរ យល់​ឲ្យ​បាន​ច្បាស់​ ​ពីអត្ថន័យ​ពិត​នៃ​​​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ ស្រឡាញ់ ដើម្បី​កុំ​ឲ្យ​ពួក​គេ​យក​ថ្ងៃ​នេះ​ទៅ​​ប្រព្រឹត្ត​អំពើ​ខុស​ ​ដែល​ប្រាសចាក​ពី​​​ក្រម​សីលធម៌​នារី​ខ្មែរ។
7
8
ការ​រត់​ប្រណាំង​ដើម្បី​ក្តី​ស្រឡាញ់ កាល​ពី​ថ្ងៃ​អាទិត្យ ម្សិល​មិញ​នោះ មាន​ការ​ប្រកួត​រត់​ប្រណាំង​កម្សាន្ត​​​ចម្ងាយ​៥​គីឡូម៉ែត្រ​​ សម្រាប់​ក្រុម​អាយុ​​ក្រោម​១៥​ឆ្នាំ ក្រុម​អាយុ១៦​ដល់​៣០​ឆ្នាំ និង​រត់​ចម្ងាយ​៥​គីឡូ​ម៉ែត្រ សម្រាប់​ក្រុម​អាយុ​ពី​៣១​ឆ្នាំ​ឡើង ហើយ​ក៏​មាន​ការ​ប្រកួត​ដើរ​​ចង​ជើង​ជា​គូ ចម្ងាយ​​២០០​ម៉ែត្រ ផង​ដែរ។

បើ​ទោះ​បីជា ​ការ​ប្រកួត​នេះ ​មិន​ផ្តោត​សំខាន់​ទៅ​លើលទ្ធ​ផលឈ្នះ​ចាញ់ ប៉ុន្តែ​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត នៅ​តែ​កត់​ត្រានូវលទ្ធ​ផលរក​អ្នក​ទទួល​បាន​ជយលាភីតាម​ប្រភេទ​វិញ្ញាសា​នីមួយៗ​ គឺ​ពី​ចំណាត់​ថ្នាក់​លេខ​១ ដល់​លេខ​៥ ដើម្បី​ផ្តល់​កាដូ​​អនុស្សាវរីយ​ ​ដល់​ពួក​គេ​។
4
ជាមួយ​គ្នា​នោះ​ដែរ លោក​ជំទាវ​ អ៊ឹង កន្ថា​ផាវី​​ រដ្ឋ​មន្ត្រី​​ក្រសួង​កិច្ចការ​នារី​​ ​​បានថ្លែង​ងថា ​នៅ​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ ​យុវជន យុវនារី​ខ្មែរ អាច​បង្ហាញក្តី​ស្រឡាញ់​ដល់​ឪពុក​ម្តាយ និង​មិត្ត​ភក្តិ​ ដោយ​ភាព​ថ្លៃ​ថ្នូ គឺ​មិន​មែន​បង្ហាញ​ក្តី​ស្រឡាញ់ ដោយ​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​រំលង​ទំនៀម​ទម្លាប់​ប្រពៃ​ណី​ខ្មែរ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូ​របស់​នារី​ខ្មែរ​នោះ​ឡើយ៕

6

5